Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របស់​ហូប​សាមញ្ញ តែមាន​ប្រយោជន៍​…​មហាសាល​!

spot_img

​នោះ​គឺ​ល្ពៅ​។ល្ពៅ​មាន​ផ្ទុក​សារជាតិ​ជីវជាតិ​សំខាន់ៗ​ជាច្រើន ជួយ​ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង​, បង្ការ​មហារីក​, ជំនួយ​បញ្ចុះទម្ងន់​ប្រសិទ្ធភាព​, ការពារ​ភ្នែក និង​មាន​ប្រសិទ្ធភាព​ពិសេសៗ​ជាច្រើន​ទៀត​ដែល​អ្នក​គួរ​ដឹង ។​

​ថ្មីៗ​នេះ ជំនាញការ​ជីវជាតិ​អាមេរិក បាន​សរុប​មូលហេតុ ៨ ដែល​យើង​គួរ​បរិភោគ​ល្ពៅ​ជាប្រចាំ ។​

១- ជួយ​បញ្ចុះទម្ងន់​
​ដោយសារ​ល្ពៅ​ផ្ទុក​បរិមាណ​កាឡូរី​ដ៏​ទាប និង​សម្បូរ​ជាតិ​សរសៃ ហេតុនេះ​វា​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ភាព​ឃ្លាន​, ទប់ស្កាត់​ការបរិភោគ​កំប៉ិកកំប៉ុក​ច្រើន ។​

២- ការពារ​ភ្នែក និង​ស្បែក​
​ល្ពៅ​សម្បូរ Beta -Carotene ពេល​នៅក្នុង​សរីរាង្គ វា​អាច​បំប្លែង​ទៅជា​វីតាមីន A ជួយ​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​ភ្នែក​, បន្ថយ​ហានិភ័យ​ថមថយ​មុខងារ​រ៉េ​ទីន ផ្តើម​ពី​នោះ​ទប់ស្កាត់បាន​ជំងឺ​ខ្វាក់ភ្នែក ។​

Beta-Carotene នៅ​អាចជួយ​ដល់​សុខភាព​ស្បែក​, ទប់ស្កាត់​ភាពចំណាស់ និង​ប្រឆាំង​ភាព​ជ្រីវជ្រួញ ។​

៣- ប្រឆាំង​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ល្ពៅ​ជា​ប្រភព​ផ្គត់ផ្គង់​ម៉ាញ៉េ​ស្យូ​ម​ដ៏​ច្រើន ។ សារជាតិ​រ៉ែ​នេះ​ជា​ថ្នាំ​រម្ងាប់​អារម្មណ៍​ធម្មជាតិ​មួយ វា​ចូលរួម​យ៉ាងច្រើន​ទៅក្នុង​ប្រតិកម្ម​គីមី​ក្នុង​ខួរក្បាល ជួយ​បង្ការ​ជំងឺ​ទឹកចិត្ត និង​ខ្វាយខ្វល់ ។​

៤- ល្អ​សម្រាប់​បេះដូង​
​ក្រៅពី​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, ជាតិ​សរសៃ​ដ៏​ច្រើន​ក្នុង​ល្ពៅ​ក៏មាន​ប្រយោជន៍​សម្រាប់​បេះដូង ។​

​ការស្រាវជ្រាវ​មួយ​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក រកឃើញថា អ្នក​ទទួលទាន​អាហារ​សម្បូរ​ជាតិ​សរសៃ​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ទាប​ជាង ៤០% ប្រៀប​នឹង​អ្នក​បរិភោគ​អាហារ​មាន​ជាតិ​សរសៃ​តិច ។​

​ជាតិ​សរសៃ​នៅ​ល្ពៅ​ជួយ​បរិមាណ​កូ​ឡេ​ស្ដេ​រ៉ូ​ល​អាក្រក់​, រក្សា​ទម្ងន់​បានល្អ និង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ។​

៥- ការពារ​ក្រពេញ​ប្រូ​ស្តា​ត​
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ក្នុងចំណោម​អ្នក​បរិភោគ​ល្ពៅ​ជាប្រចាំ នោះ​អត្រា​កើត​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​មាន​យ៉ាង​ទាប ។ ការស្រាវជ្រាវ​បង្ហាញថា គ្រាប់​ល្ពៅ​ការពារ​ក្រពេញ​ប្រូ​ស្តា​ត​ពី​ច្រើន​ជ្រុង ។​

៦- ជួយ​ទប់ស្កាត់​ទឹកនោមផ្អែម​, គ្រប់គ្រង​សម្ពាធ​ឈាម​
Estrogen រុក្ខជាតិ​ធម្មជាតិ​មាន​ច្រើន​ក្នុង​គ្រាប់​ល្ពៅ ជួយ​បង្ការ​លើសឈាម ។ ក្នុងនោះ ៩០% ជាតិ​ខ្លាញ់​ជា​ជាតិ​ខ្លាញ់​ពុំទាន់​ឆ្អែត ហេតុនេះ​អាចជួយ​ស្ថិរភាព​សម្ពាធ​ឈាម ។​

​ល្ពៅ​ក៏​ជា​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ។ ការស្រាវជ្រាវ​រកឃើញ​ថា បរិភោគ​ល្ពៅ​ជាប្រចាំ​ជួយ​បង្កើន​អាំង​ស៊ុយ​លីន ផ្តើម​ពី​នោះ ជំនួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម ។​

៧- បង្ការ​មហារីក​
​គ្រាប់​ល្ពៅ​មាន​ផ្ទុក​យ៉ាងច្រើន​នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ធម្មជាតិ ដូចជា​វីតាមីន E និង​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត អាច​ប្រឆាំង​តប​រ៉ាឌីកាល់​សេរី បន្ថយ​ហានិភ័យ​មហារីក ។​

​កែប្រែ​ឲ្យ​ប្រសើរ​គុណភាព​ដំណេក​
Tryptophan មាន​ក្នុង​គ្រាប់​ល្ពៅ​ជា​សារជាតិ​មិនអាច​ខ្វះ​ក្នុង​ការកកើត Serotonin ។ Serotonin ជំនួយ​បង្កើត Melatonin -​ជា​អ័រម៉ូន ជួយ​សម្រួល​ដំណេក​, កែប្រែ​ឲ្យ​ប្រសើរ​គុណភាព​ដំណេក ៕

លី​សា​

spot_img
×