Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទឹក​លិច​ស្រូវ​ទុំ​របស់​កសិករ នៅ​ឃុំ​តា​លោ ស្រុក​បាកាន ទោះ​មាន​អន្តរាគមន៍​ពី​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ ក៏​ថ្នាក់ក្រោម​មិន​អើពើ​

spot_img

ពោធិសាត់ ៖ ករណី​ទឹក​លិច​ស្រូវ​ទុំ​របស់​កសិករ​ជាច្រើន​ហិច​តា នៅ​ខាងលិច​ភូមិ​តា​លោ​ឃុំ​តា​លោ ស្រុក​បាកាន តាំងពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧ មក​នោះ ទោះ​មាន​អន្តរាគមន៍​ពី​លោក​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិសាត់ ក៏​ថ្នាក់ក្រោម​មិន​អើពើ​ដោះស្រាយ​អ្វី​ឡើយ​មក​ទល់​ថ្ងៃ​ទី​១៨​វិច្ចិកា​នេះ​។​

​ទីតាំង​ស្រែ​នោះ​ស្ថិតនៅ​ជាប់​ការដ្ឋាន​ផ្លូវលំ​ក្រាល​កៅស៊ូ​នៃ​គម្រោង​កែលម្អ​ផ្លូវលំ​ជនបទ​ជំហាន​២ (​ផ្លូវ​ពី​ប្រជុំជន​ឃុំ​ទៅ​ភូមិ​ប្រហា​ល​ឃុំ​តា​លោ​ស្រុក​បាកាន​ខេត្ត​ពោធិសាត់ ដល់​ព្រំប្រទល់​ស្រុក​រុក្ខ​គី​រី​ខេត្ត​បាត់ដំបង​) របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​ឥណទាន​ធនាគារ​នីហរ័ណ​-​អាហរ័ណ​កូរ៉េ ឥណទាន​លេខ​KHM-16 ដែល​អនុវត្ត​ពី​ថ្ងៃ​ទី​៧​តុលា​ឆ្នាំ​២០១៦​ដល់​ថ្ងៃ​ទី​២៦​មិនា​ឆ្នាំ​២០១៩ មាន​អ្នកម៉ៅកា​គឺ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​របស់​ក្រុមហ៊ុន​ហាន​ស៊ីន​អ៊ិន​ជីន​ញារី​ង និង​ខន់​ស្ត្រា់​សិន​ខូ អិល​ធី​ឌី (HANSHIN Engineering&Construction Co,Ltd)​និង​ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​កូរ៉េ​ខន់​សាល់ថិ​ន អ៊ិន​ធឺ​ណា​ស់សិ​នណល​សហការ​នឹង​ក្រុមហ៊ុន​សាំ​បូ​អ៊ិន​ជឹ​ញារី​ង​ខូ​អិល​ធី​ឌី​(KCI)​។​

​កសិករ​រងគ្រោះ​ពី​ទឹក​លិច​ស្រូវ​នេះ​អោយ​គេហទំព័រ​CEN ដឹង​កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា​ថា​៖ មូលហេតុ​នាំ​អោយ​ទឹក​លិច​នោះ​មក​ពី​ក្រុម​ម៉ៅការ​សាងសង់​ធ្វើ​ស្ពាន​អោយ​ក្រុមហ៊ុន​ហាន់​ស៊ិន​បាន​បិទ​ផ្លូវទឹក​ត្រង់​ស្ពានឈើ​ដើម្បី​សាងសង់​ស្ពានបេតុង​ថ្មី ដោយ​ទប់​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​តាំងពី​ថ្ងៃ​ទី​១៤​វិច្ចឹកា​ឆ្នាំ​២០១៧​កន្លងមក​។ ទឹក​បាន​បង្ក​លិច​បាន​នាំ​អោយ​ស្រូវ​ទុំ​ក្នុង​ស្រែ​ទំហំ​៤​ទៅ​៦​ហិច​តា​រងគ្រោះ​ខូចខាត និង​ច្រូត​មិនកើត​ព្រោះ​ទឹក​ជ្រៅ​ពេក​។ កសិក​នោះ​បាន​ស្នើសុំ​លោក​យ៉ាំ យ៉េន មេឃុំ​តា​លា ម្ចាស់​ដែនដី​មូលដ្ឋាន​និង​ក្រុម​ជាង​នៃ​ក្រុមហ៊ុន​ហាន់​ស៊ី​ង​ដោះស្រាយ​បន្ទាន់​ព្រោះស្រូវ​ទុំ​ត្រៀម​នឹង​ច្រូត​ហើយ​។ ប៉ុន្តែ​គ្មាន​លទ្ធផល ដោយ​ខាង​ក្រុមហ៊ុន​គិតតែ​ខាង​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ខ្វល់​ពី​ការបង្ក​ប៉ះពាល់ ខូចខាត​ដល់​ស្រូវ​របស់​កសិករ​ឡើយ​។ ដោយសារ​នៅ​ខេត្ត​ពោធិសាត់ ពលរដ្ឋ កម្មករ កសិករ មន្ត្រី​ឬ​អាច​ថា​នរណា​ក៏​ដោយ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​សុំ​ដំណោះស្រាយ​ឬ​មាន​យោបល់​អ្វីមួយ​យ៉ាង​ងាយស្រួល​ជាមួយ​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់​នោះ នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា កសិករ​បាន​ហៅ​ទូរស័ព្ទ​សុំ​អន្តរាគមន៍​ដោះស្រាយ​ពី​លោក​អភិបាលខេត្ត​។​

​លោក​ម៉ៅ ធនិន បានឆ្លើ​តប​ភ្លាមៗ​គួរ​អោយ​កក់ក្តៅ​បំផុត ដោយ​លោក​បាន​បញ្ជា​ណែនាំ​ទៅ​លោក​អភិបាលរង​ខេត្ត​ទទួលបន្ទុក ទៅ​លោក​ប្រធាន​មន្ទិរ​អភិវឌ្ឍន៍ជនប​ទនិង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​អោយទៅ​ធ្វើ​ការដោះស្រាយ​បន្ទាន់​ជាមួយ​ក្រុមហ៊ុន​ហាន់​សុីន​ដែល​ស្ថាបនា​ផ្លូវលំ​ជំហាន​ទី​២​នោះ​។​
​ប៉ុន្តែ គួរ​អោយ​ស្តាយ​រហូត​ព្រឹក​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ ការអន្តរាគមន៍​រប​ស់លោក​អភិបាលខេត្ត​មិន​ត្រូវ​បាន​ថ្នាក់ក្រោម​អើពើ​ដោះស្រាយ​បាន​ជា​ផ្លែផ្កា​អ្វី​ឡើយ​។ ទឹក​បន្ត​លិច ហើយ​ឡើង​កាន់តែ​ខ្ពស់​ព្រោះ​មាន​ភ្លៀង​បន្ថែម​ខ្លះ​ផង​។ បើ​ពិនិត្យ​ទៅលើ​បច្ចេកទេស​វិញ សំណង់​លូ​មូល​របស់​ក្រុមហ៊ុន​ហាន់​ស៊ីន​ដែល​ដាក់​ត្រង់​ផ្លូវ​វាង ហើយ​បិទ​ផ្លូវទឹក​នោះ បើ​ទោះ​ជា​ធ្វើ​រួច​ក៏​ទឹក​ហូរ​មិនទាន់​ដែរ​ព្រោះ​មុខកាត់​តូច​ពេក​។ ម្យ៉ាងទៀត​ការ​ទប់​បិទផ្លូវ​ទឹក​ធ្វើ​ផ្លូវ​វាង​ដើម្បី​សាង់សង​ស្ពាន​នោះ ក៏​ក្រុមហ៊ុន​ដូចជា​មិន​បាន​ពិនិត្យ​ពី​ស្ថាន​ន​ភាព​អាកាសធាតុ​និង​មុខទឹក​ហូរ​ដែរ ។​ពលរដ្ឋ​នៅ​ឃុំ​នេះ​រីះគន់ថា ក្រុមហ៊ុន​នេះ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផល​ប៉ះពាល់​ខូខខាត​ប្រយោជន៍​ពល​រដ្ឋ​ឡើយ​។ ដូច្នេះ អាច​ដោះស្រាយ​មានតែ​កាយ​ផ្តាច់​ផ្លូវ​វាង​នោះ​វិញ​សិន ដោយ​អោយ​ចរាចរណ៍​នានា​ធ្វើ​លើ​ស្ពាន​ឈើ​របស់​ផ្លូវ​តែ​១​ឬ​២​ថ្ងៃ ។​នោះ​ទឹកនឹង​ស្រ​ក ឯ​កសិករ​នឹង​ដាក់​ម៉ាស៊ីន​ច្រូតកាត់​ស្រូវ​ទុំ​ដែល​សេសសល់​ពី​ខូចខាត​នោះ​រួច​អស់ហើយ​។​

​មកទល់​ថ្ង​ទី​១៨​វិច្ឆិកា​នេះ ស្រូវ​បាន​ខូចខាត​មួយចំនួន​ហើយ តែ​កសិករ​ក៏​នៅតែ​មិន​បាន​លើក​តវ៉ា​បាតុកម្ម​បិទ​ផ្លូវ​ដើម្បី​សុំ​ដំណោះស្រាយ​អី​ដែរ​ព្រោះ​ស្តាប់​សមត្ថកិច្ច​និង​អាជ្ញាធរ​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី​។ ជាងនេះទៅទៀត ករណីនេះ ក៏​មាន​ការស្នើ​សុំ​ទៅ​លោក​ឃុត ទូច ប្រធានការិយាល័យ​ផ្លូវលំ​និង​លោក​ធី​ម សុធា​រ៉ា ប្រធាន​មន្ទិរ​អភិវឌ្ឍន៍ជនប​ទ​ខេត្ត​ពោធិសាត់​ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​ហាន់​សុីន​អោយ​កាយបើក​មុខទឹក​។ ទោះ​យ៉ាងនេះក្តី​ក៏​នៅតែ​គ្មាន​បាន​លទ្ធផល​អ្វី​ដដែល​។​

​ប៉ុន្តែ​លោក​ប្រធាន​មន្ទិរ​ថា បើ​ក្រុមហ៊ុន​នេះ​មិន​ដោះស្រាយ​ទេ ជំនាញ​នឹង​អោយ​គេ​យក​ត្រាក់ទ័រ​អេស្ការ​វ៉ាទ័រ​ផ្សេង​ទៅកាយ​ផ្តាច់​ផ្លូវវាង​បើក​មុខទឹក​បង្ហូរ​កុំអោយ​លិច​ស្រូវ​កសិករ​តទៅទៀត​នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ ។​កសិករ​រង់ចាំ​មើល​ដំណោះស្រាយ​ពី​មន្ទិរ​ជំនាញ​អន្តរាគ​មន៍​ទៅ​ក្រុមហ៊ុន​ហាន់​ស៊ីន ក៏ដូចជា​សំណូមពរ​ជា​ថ្មី​ពី​លោក​ម៉ៅ ធនិន អភិបាលខេត្ត​ពោធិសាត់ សូមមេត្តា​អន្តរាគមន៍​ជា​ថ្មី​ដោយ​ក្តី​អនុគ្រោះ​ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​កសិករ​ដែល​រង​ខូចខាត​នេះ​ផង​៕ ដោយ ៖ បន្ទាយ​

 

spot_img
×