Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នេះ​ជា​យន្តហោះ​ចម្លែក​បំផុត​របស់ Airbus មែន​ទេ​!?

spot_img

​នៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ក្រុមហ៊ុន Air bus បាន​ហោះ​បង្ហាញ​យន្តហោះ​ដឹកជញ្ជូន Beluga XL ដោយ​ចេញដំណើរ​ពី​ទីក្រុង Touluuse ប្រទេស​បារាំង ។ យន្តហោះ​នេះ​មើល​ពី​ក្រៅ​ស្រដៀង​នឹង​អម្បូរ​ត្រី Beluga ដែល​មាន​ច្រមុះ​មូល ហើយ​មាន់ច្រ​វ៉ាប ។ មនុស្ស​ប្រមាណ 10.000 នាក់ បាន​នាំគ្នា​មក​ទស្សនា ។​

​ភ្នែក ច្រមុះ មាត់ ដូចជា​ត្រី​បា​ឡែន Baluga ។​

Baluga XL អាច​ដឹក​បាន​ទំនិញ ៥៣​តោន ហើយ​ហោះ​បាន​ចម្ងាយ​ផ្លូវ ៤.០០០km ហើយ​ទម្ងន់​យន្តហោះ​ទទេ គឺ ១២៥​តោន ។​

​តម្លៃ​របស់​វា​ពិតជា​មិន​ធម្មតា​ទេ គ្រាន់តែ​ម៉ាស៊ីន​ប្រតិកម្ម Rolls-Royce Trent 700 ១​គូ​របស់​វា​មាន​តម្លៃ​ញាក់សាច់ គឺ ១,៥ ពាន់​លាន​ដុល្លារ​ឯណោះ ។​

​តាម​គំរោង​នឹង​មាន​យន្តហោះ “​បា​ឡែន​” ប្រភេទ​នេះ ៥​គ្រឿង ដាក់​ឲ្យធ្វើ​សកម្មភា​ពនា​ថ្ងៃ​អនាគត​ខាងមុខ ៕ ចន្ទ្រា

spot_img
×