Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ​ពិស​ដៃ នាំ​ចង្រៃ​ដល់​ខ្លួន​! នៅ​មិន​សុខ​ទៅ​យកដៃ​ស្ទាប​គូទ​អ្នក​បម្រើក្នុង​ភោជនីយ​ដ្ឋា​ន មានអី ដេក​គុក អស់ ២​ថ្ងៃ​ (មានវីដេអូ)

spot_img

​បុរស​ជា​អតិថិជន​ម្នាក់ រ​ពិស​ដៃ​ខ្លាំងពេក ដោយ​ស្ទាប​គូថ​របស់​អ្នក​បំរើ​ក្នុង​ភោជនី​ដ្ឋា​ន​មួ​យ មាន​អី​ត្រូវ​ដេក​គុក​អស់ ២​ថ្ងៃ បន្ទាប់ពី​ស្ត្រី​វ័យក្មេង​រូបនោះ បាន​ចាប់ទាញ​គាត់​មក​ផ្តួល​បោក​ទៅ​នឹង​​ជញ្ជឹង និង​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​តែ​ម្តង​។​

​នារីក្លាហាន​រូបនោះ​មានឈ្មោះ​ថា Emelia Holden អាយុ ២១​ឆ្នាំ​។ នាង​គឺជា​អ្នកបម្រើនៅ​ក្នុង​ភោជនី​ដ្ឋា​ន Vinnie Van Go-Go ក្នុង​ទីក្រុង Savannah រដ្ឋ Georgia សហរដ្ឋ​អា​មេ​រិច​។​

​បើ​តាម​វីដេអូ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ថា មុនពេល​កើតហេតុណ៍ នារី​ស្រស់ស្អាត​រូបនោះ​បាន​យក​ក្រដាស​ពី​ភ្ញៀវ​ម្នាក់​មក​គិតលុយ បន្ទាប់មក​មាន​បុរស​ម្នាក់​បាន​ដើរ​​កាត់ រួច​យក​ដៃ​ស្ទាប​គូទរបស់នាង ​និង​ធ្វើ​មិនដឹង​។​

​ទោះយ៉ាងណា ចេតនា​របស់​គាត់ ប្រហែល​ជា​ធ្វើឲ្យ​គាត់​ស្តាយ​ក្រោយ​ហើយ ដោយសារ​នារីក្លាហាន​នោះ បាន​ប្រឆាំង​ទៅ​នឹង​ទង្វើ​មិន​មាន​ការគោរព​ចំពោះ​នាង ដោយ​នាង​ទៅ​ចាប់​អាវ​បុរស​ម្នាក់​នោះ រួច​រុញ​បោក​ដួល​ទៅ​នឹង​ជញ្ជាំង និង​បានឲ្យ​បុគ្គលិក​ដទៃទៀត តេ​ហៅ​ប៉ូលិស​មក​។​

​នារី​វ័យក្មេង​រូបនោះ បាន​ប្រាប់​សារពត៌មាន Daily Mail ដូច្នេះ​ថា “​ខ្ញុំ​ធ្វើ​អ្វី ដែល​ខ្ញុំ​អាចធ្វើ​បាន​។ ខ្ញុំ​ចាប់​បុរស​ម្នាក់​នោះ ហើយ​ឲ្យ​អ្នកធ្វើការ​ជាមួយ​គ្នា​តេ​ហៅ​ប៉ូលីស​មក​។ នៅពេល​ប៉ូលីស​មកដល់ និង​បាន​ពិនិត្យ​មើល​វីដេអូ ពួកគេ​ក៏​បាន​ចាប់​បុរស​នោះ​ភ្លាម​។ គាត់​ដេក​ក្នុង​គុក​អស់ ២​ថ្ង​។ បើ​តាម​យោបល់​ខ្ញុំ គឺ​គាត់​សម​នឹង​ទទួល​បែប​នោះ​”​។​

Emelia ក៏​មាន​សារ​ផ្ញើ​ដល់​នារី​ដទៃ​ផងដែរ​ថា ដោយ​នាង​លើកឡើងថា “​អ្វី​ដែល​ជា​បទពិសោធន៍​របស់ខ្ញុំ​នេះ​គឺ​ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​គ្រប់រូប​យល់ថា នឹង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ការ​​ពារ​ខ្លួន​។ អ្នក​មាន​សិទ្ធិ​ស្លៀកពាក់​អ្វី​ដែល​អ្នក​ចូលចិត្ត ហើយ​ពិត​ណាស់ អ្នក​មាន​សិទ្ធិ​ការពារ​ខ្លួន​”៕​ សុភ័ក្ត្រ

spot_img
×