Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ឆ្លាត​មែន​ដោយ​ចេះ​ស្ដាប់​បញ្ជា​ម្ចាស់​ប្រុស លួច​លុយ​ពី​កាបូប​ម្ចាស់​ស្រី​ដើម្បី​បាន​ចូល​…​ហាង​លក់​ចំណី​សត្វ​(មានវីដេអូ)

spot_img

​ខ្សែ​វីដេអូ​ដែល​ទើប​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម បានបង្ហាញ​ឱ្យឃើញ​ស្រណ​ក់មួយ​ក្បាល​ឈ្មោះ​Biscuit កំពុង​សម្លឹង​ចំ​កាមេរ៉ា​របស់​ម្ចាស់​ប្រុស​វា​។​

​បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​បញ្ជា​ឱ្យ​ស្រណ​ក់​នោះ​ទៅ​លួច​យក​ក្រដាសប្រាក់​១០០​ដុល្លារ​ពី​កាបូប​ភរិយា​ខ្លួន​។​គាត់​ពោលថា​«​អា​ល្អិត​! ឱ្យ​លឿន​ឡើង​ទាន់ពេល​ម៉ែ​ឯង​មិនឃើញ​» គ្រាន់តែ​បុរស​នោះ​និយាយ​ចប់ ឆ្កែ​មួយ​ក្បាល​នោះ​រត់​ទៅកាន់​កាបូប​មួយ​ដាក់​លើ​តុ​ក្នុង​បន្ទប់ទទួលភ្ញៀវ​។​

​បុរស​នោះ​និយាយ​ទៅកាន់​ឆ្កែ​របស់គាត់​ទៀតថា «​យក​ក្រដាស​១០០​ដុល្លារ ពួកយើង​នឹង​ទៅ​ហាង​ចំណី​សត្វ​Petsmart​»។​

​ចុងក្រោយ​ឆ្កែ​ឈ្មោះ​Biscuit​បាន​យក​ក្រដាស​១០០​ដុល្លារ​ពី​ក្នុង​កាបូប​របស់​ម្ចាស់​ស្រី រួច​ពាំ​យក​វា​មក​ដាក់​ពីមុខ​កាមេរ៉ា​ម្ចាស់​ប្រុស​៕​

សូយន់

 

spot_img
×