Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​អារ៉ាប់​ម្នាក់ មាន​ជំងឺ​ចម្លែក​ម្យ៉ាង ដែល​ធ្វើឲ្យ​គាត់​ដេក​មិន​លក់​អស់​រយៈពេល ៣០​ឆ្នាំ​

spot_img

​ការ​គេង​គឺជា​សកម្មភាព​មួយ​ដែល​មនុស្ស​យើង​ម្នាក់ៗ​ត្រូវធ្វើ​ជា​រឿង​រាល់ថ្ងៃ ហើយ​យើង​គួរ​ដឹងថា ការ​គេ​ង​បាន​គ្រប់គ្រាន់ នឹង​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ​។ បើ​តាម​ការសិក្សា​បានឲ្យដឹងថា ការ​គេង​យ៉ាងតិច ពី ៧​ទៅ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ចំ ពោះ​សុខភាព​។ ការ​គេង​មិន​គ្រប់គ្រាន់ អាច​ធ្វើឲ្យ​យើង​ប្រឈម​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង និង​អាច​ស្លាប់​ផង​ក៏មាន​ដែរ​។​

​បើ​យើង​គេ​ង​បាន​គ្រប់គ្រាន់ វា​នឹង​ធ្វើឲ្យ​រាងកា​យរបស់​យើង​មានកម្លាំង​មាំមួន ប៉ុន្តែ​អ្នក​ធ្លាប់​គិត​ទេ​​ថា តើ​អ្នក​នឹងមាន​អារម្មណ៍​យ៉ាង ណា បើ​អ្នក​មិន​បាន​គេង​សោះ ពេញ​មួយ​ថ្ងៃ​?

​ករណីនេះ បាន​កើតឡើង​ចំពោះ​បុរស​ជនជាតិ​អារ៉ាប់​ម្នាក់ ដែល​មិន​បាន​គេង​អស់​រយៈពេល ៣០​ឆ្នាំ​។​

​បើតាម​សេចក្តីរាយការណ៍​របស់ MSN បានឲ្យដឹងថា បុរស​អារ៉ាប់​នោះ ស្ថិតក្នុង​វ័យ ៧០​ឆ្នាំ ហើយ​គាត់​មិន​បាន​ដេក​សូម្បីតែ​មួយ​ថ្ងៃ ក្នុង​រយៈពេល ៣០​ឆ្នាំ​។ មាន​អ្នកជំនាញ និង​វេជ្ជបណ្ឌិត​ជាច្រើន​ព្យាយាម​ជួយ​ព្យាបាល​គាត់ ប៉ុន្តែ​មិន​បាន​ផល​សោះ​។​

​បើតាម​សេចក្តីរាយការណ៍​របស់​សារពត៌មាន​ក្នុង​ប្រទេស​អារ៉ាប់ បានឲ្យដឹងថា អាកា​រៈគេង​មិន​លក់ របស់​បុរស​ខាងលើ បាន​ចាប់ផ្តើម​កើតឡើង ក្រោយ​ពេល​គាត់​មិន​បាន​គេង​អស់​រយៈពេល ២០​ថ្ងៃ​ជាប់​គ្នា ក្នុង​កំឡុង​ពេល​គាត់​បំពេញ​កាតព្វកិច្ច​ទាហាន​។​

​បន្ទាប់​ពី​ការបំពេញ​កាតព្វកិច្ច ទាហាន​របស់​គាត់​ចប់ គាត់​បាន​ទៅ​មន្ទី​ពេទ្យ​ដើម្បីឲ្យ ពេទ្យ​រកមើល​មូលហេតុ​ដែល​ធ្វើឲ្យ​គាត់​គេង​មិន​លក់ ប៉ុន្តែ​ទោះជា​មាន​វេជ្ជបណ្ឌិត មកពី ៤​ប្រទេស​ក៏​មិនអាច​​ព្យាបាល​ជំងឺ​គេង​មិន​លក់​របស់​គាត់​បានដែរ​។ មូលហេតុ​ដែល​បណ្តាល ឲ្យ​គាត់​គេង​មិន​លក់​អស់​រយៈ​​ពេល​វែង​ដូច្នេះ ទំនង​កើតឡើង​ដោយសារតែ​ការ​ពិបាកចិត្ត​។​

​ទោះបីជា​គាត់​ទទួលបាន​ការព្យាបាល​យ៉ាងច្រើន​យ៉ាងណាក្តី ក៏​ការ​គេង​របស់គាត់​មិន​អាច​ត្រឡប់មកវិញ​ដែរ​។ ក្នុង​ស្ថានភាព​ដ៏​អស់ សង្ឃឹម​នេះ គាត់​មិន​រំពឹងថា គាត់​នឹង​អាច​បិត​ភ្នែក​បាន​ដូច​គេ​ដូច​ឯង​នោះទេ អ្វី​ដែល​គាត់​ប៉ងប្រាថ្នា​នោះ​គឺ ចង់​មាន​ឡាន​មួយ​សំរាប់​គ្រួសារ​គាត់ ហើយ​សេចក្តីប៉ងប្រាថ្នា​របស់​គាត់ ត្រូវ​បាន​ទទួលយក​ដោយ​មេបញ្ជាការ​យោធា​មូស្លីម​៕ សុភ័ក្ត្រ

spot_img
×