Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី នាំ​ទៀនវស្សា មក​ប្រគេន​ព្រះសង្ឃ ចំនួន ១៨ វត្ត ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​

spot_img

​ភ្នំពេញ ៖ នៅសល់តែ ៥ ថ្ងៃ​ទៀត​ប៉ុណ្ណោះ បុណ្យ​ចូល​កាន់​ព្រះវស្សា​នឹង​ឈាន​ចូល​មក​ដល់ ស្រប​ជាមូយនឹង​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ,​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​អាជ្ញាធរ​ដែនដី នៅ​ព្រឹក​ថ្ងៃទី​២៣ កក្កដា ២០១៨​នេះ​បាន​នាំយក​ទៀនវស្សា ប្រេងកាត បច្ច័យ​និង​ទេ​យ្យ​វត្ត​មួយ​ចំនួន​ទៅ​ប្រគេន ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៨ នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ​។​

​ទៀន​វស្សា ប្រេងកាត​និង​ទេយ្យវត្ថុ​មួយចំនួន ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់ នៅក្នុង​វត្ត​ចំនួន​១៨​នេះ ក្នុង​មួយ​វត្តៗ ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀន​វស្សា​១​គូ សា​ដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន​ចំណុះ​៣០​លីត្រ ស្កស​១​បាវ​ទំងន់​២៥​គីឡួក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​។​

​ពាក់ព័ន្ធ​នឹង​បុណ្យ​ចូល​កាន់​ព្រះវស្សា នឹង​ត្រូវ​ធ្វើឡើង ក្នុង​រយៈពេល​៣​ខែ ហើយ​ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវការ​ភ្លើង​បំភ្លឺ ដើម្បី​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធសាសនា ហើយ​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​តាម​វត្ត​នីមួយៗ ព្រោះ​រយៈពេល​ចូល​វស្សា គឺជា​រដូវភ្លៀង ព្រះសង្ឃ​ពិបាក​ក្នុង​និមន្ត​បិណ្ឌបាត នៅ​តាម​ទី​ដ៏​ទៃ​។ ដូចនេះ ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ផ្សេងៗ ដែល​នឹង​ត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ គឺជា​ការចាំបាច់​បំផុត ជា​ទាន​ដ៏​ប្រពៃ ទទួលបាន​នូវ​បុណ្យ​កុសល​ពេញ​ដោយ​បរិបូរណ៍​តាម​ជំនឿ​។​

​បច្ចុប្បន្ន​ទូ​ទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០​វត្ត មាន​ព្រះសង្ឃ​ជាង​៥០០០​អង្គ​ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​។​

​សូមបញ្ជាក់​ថា ពិធី​ចូលកាន់​ព្រះវស្សា មាន​រយៈ​៣​ខែ ដោយ​ចាប់ពី​ថ្ងៃ​១​រោច​ខែ​អាសាឍ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកក្កដា រហូត​ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុជ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×