Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកធូរធារ​នៅ​វៀតណាម​កំពុង​ឈ្លក់​វង្វេង​នឹង​ផ្លៃ​ទទឹម ទម្ងន់​ជិត ១​គី​ឡូ ទោះបី​ថ្លៃ​គួរសម​ក៏ដោយចុះ (​មាន​វីដេអូ​)

spot_img

​ទទឹម​ដែលមាន​ទម្ងន់​ជិត ១​គីឡូក្រាម ដែល​នាំចូល​ពី​ប្រទេស​ប៉េ​រូ ទោះបី​មាន​តម្លៃ​ប្រមាណ ៣០០.០០០​ដុង (​ប្រហែល ១៤​ដុល្លារ​) ១​ផ្លែ​ក្តី វា​ក៏​កំពុង​ពេញនិយម​សម្រាប់​អ្នកមាន​ជីវភាព​ធូរធារ គ្រាន់បើ​នៅ​វៀតណាម ។​

​ទើប​មាន​វត្តមាន​នៅ​ហាង​លក់​ផ្លែឈើ នាំចូល​ពី​បរទេស តែ​ផ្លែ​ទទឹម​ប៉េ​រូ ពិតជា​ពេញនិយម​ខ្លាំងណាស់ ទោះបី​វា​មាន​តម្លៃ​ជិត ១៥​ដុល្លារ​ក្តី ក្នុង​១​ផ្លែ ។​

​ផ្លែ​វា​ធំៗ សំបក​ពណ៌​ក្រហមឆ្អៅ ។​

​គ្រាប់​របស់​វា​ក៏​ពុំ​ជា​តូច​ប៉ុន្មាន​មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ សម្បូរ​ទឹក​ហើយ​ផ្អែម ។​

​ទម្ងន់​ជា​មធ្យម​ក្នុង​១​ផ្លែៗ ពី ៦០០-៧០០g ។​

​ប៉ុន្តែ​ផ្លែ​ខ្លះ​ដល់​ទៅ​១​គីឡូក្រាម​ឯណោះ ។​

​គិត​ទៅ​ក្នុង​១​ផ្លែ តម្លៃ​ប្រមាណ​ជិត ១៥​ដុល្លារ ។​

​ផ្លែ​ទទឹម​នៅ​ប៉េ​រូ គឺ​អំឡុង​ខែ​ឧសភា និង​មិថុនា ហេតុនេះ​ទើប​នាំគ្នា​ដណ្តើម​ទិញ​ពិសារ​ឲ្យទាន់​រដូវ ។​

​វា​មានឱជារស​ផ្អែម​ត្រជាក់ រាង​ជូរ​តិចៗ ពិតជា​ឆ្ងាញ់​ណាស់ ។​

​ថ្វី​ត្បិត​តែ​វា​ថ្លៃ​មែន តែ​ពុំ​មាន​គីមី ផ្ទុក​វីតាមីន​ច្រើន ធ្វើឲ្យ​គេ​និយម​ប្រៀប​នឹង​ទទឹម​នាំចូល​ពី​ចិន ដែល​គ្មាន​ទំនុកចិត្ត ។​

​ក្រៅពី​នោះ​គេ​ឃើញ​មាន ទទឹម​ឥណ្ឌា អេ​ហ្សី​ប …. តាម​រដូវ​កាល មិន​ដូចគ្នា​ទេ ហេតុនេះ​គេ​អាច​មាន​ទទឹម​ពិសារ​គ្រប់​រដូវ ។​

​ប្រមូល​ផល​ទទឹម​នៅអេ​ហ្ស៊ី​ពគួរ​ឲ្យ​ចង់​គយគន់ ៕ លី​សា​

spot_img
×