Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទី​ស្នាក់​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ត្រូវ​បាន​ទម្លាក់​ស្លាក​ហើយ​

spot_img

​ភ្នំពេញ​៖ ដោយ​អនុវត្តន៍​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ករណី​ទម្លាក់​ស្លាក​សញ្ញា និង​បដា​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​សៅរ៍ ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចម្រុះ ដោះ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ហើយ ។​

​មិនមែន​តែ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ ថ្ងៃនេះ ស្លាក​សញ្ញា បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​មូលដ្ឋាន​រាជធានី ខេត្ត នៅតាម​ដងផ្លូវ និង​តាម​ទីស្នាក់ការ​ខេត្ត​នានា ក៏​ចាប់ផ្តើម​រុះរើ​ទម្លាក់​ចេញ​ជា​បណ្តើរៗ​ដែរ​។​

​ការរុះរើ​ទម្លាក់​ស្លាក​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​តុលាការ​កំពូល​នៃ​កម្ពុជា បាន​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ក្រសួង​មហាផ្ទៃ បានប្រកាស​លុបឈ្មោះ​គណបក្ស​នេះ​ចេញពី​បញ្ជី​គណបក្សនយោបាយ ព្រមទាំង​បង្គាប់​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត ចុះ​អនុវត្ដ​សាលដីកា ទម្លាក់​ស្លាក បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទូទាំងប្រទេស​។​

​លិខិត​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង បាន​បញ្ជាក់​ទៅ​អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​-​ខេត្ត ឲ្យ​ចុះ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ នៅ​គ្រប់កន្លែង​អំពី​ការអនុវត្ត​សាលដីកា​នេះ​។ ជាមួយគ្នានេះ សម្ដេច​ក៏​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ បង្កើន​ការយកចិត្ត​ក្នុង​ការគ្រប់គ្រង រក្សា​ការពារ​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរាប់រយ​សាធារណៈ ក្នុង​រាជធានី​-​ខេត្ដ នី​មួយៗ។​

​សម្ដេច​ក្រឡាហោម បាន​បញ្ជាក់ទៀតថា ចំពោះ​ស្នាក់​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​នៅ​រាជធានី​-​ខេត្ត​នីមួយៗ ត្រូវ​ណែនាំ​ឲ្យ​ទម្លាក់ស្លាក សញ្ញា បដា និង​ពាក្យស្លោក​ផ្សេងៗ ហើយ​មិន​ត្រូវឲ្យ​ត្រូវធ្វើ​សកម្មភាព​នានា ពាក់ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​រួច​ហើយ​ឡើយ​។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ត្រូវ​ណែនាំ​ដល់​ម្ចាស់​លំនៅឋាន អគារ សំណង់​នានា ឲ្យធ្វើ​ការដកចេញ នៅ​ស្លាក​សញ្ញា​នានា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​លំនៅឋាន អាគារ សំណង់​នានា របស់​ខ្លួន​ជា​បន្ទាន់​។ ចំពោះ​ស្លាក​សញ្ញា នៅតាម​ទីផ្សារ​សាធារណៈ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ រុះរើ​ចេញ​ជា​បន្ទាន់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×