Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ “​អឿ​” ចង់​បង្អួត​ល្បឿន​ជិះ​ម៉ូតូ “​ទៅកាន់​ឋាននរក​” យុវជន​ម្នាក់​ចុងក្រោយ បាន​ទទួល​ផល​… “​ពេញចិត្ត​”! (មានវីដេអូ)

spot_img

Adam Campion អាយុ ២៦​ឆ្នាំ នៅ​អង់គ្លេស បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន “​ទៅកាន់​ប​ច្ឆា​” បើក​រំលោភ​គំនូស​ចរាចរណ៍ ហើយ​បង្ហោះ​ម៉ូតូ បង្អួត​ទៀត​… ក្នុងពេល​លើផ្លូវ​មាន​រថយន្ត​ជាច្រើន​កំពុងធ្វើដំណើរ ។​

​ចុង​ក្រោយ​ក្នុង​ល្បឿន​លឿន​ដូច “​ម៉ូតូ​” ដែរ សមត្ថកិច្ច​បាន​វាយខ្នោះ​ហើយ​ឲ្យ​សម្រាក​ពន្ធនាគារ​… ២១​ខែ ។​

​ទិដ្ឋភាព​ក្នុង Clip បង្ហាញឲ្យឃើញយុ​វជន “​មើលស្រាល​ជីវិត​” រូបនេះ លើក​កង់​ម៉ូតូ​ខាងមុខ គ្រលែង​ចង្កេះ រំលង​ភ្លើង​ក្រហម​… ។ គេ​នៅ​បាន​បញ្ជា​យន្ត​ដោយ​ប្រើ​ដៃ​ម្ខាង ព្រោះ​ដៃ​ម្ខាង​ទៀត​រវល់​ទូរស័ព្ទ​ថត​ល្បឿន​ម៉ូតូ​ទុក គឺ ៣០១km/h (​រក​ឃើញ​ក្នុង laptop ក្រោយពេល​ចាប់ខ្លួន​) ។​

​គ្រាន់តែ​ដឹងថា Adam Campion បានទទួល “​រង្វាន់​” ចុងក្រោយ​គឺ ជាប់គុក ២១​ខែ ។ ក្រៅពីនោះ គេ​បាន​ស្រាវជ្រាវ​ឃើញ​យុវជន​នោះ​នៅបាន “Hack” នាឡិការ​ល្បឿន ដើម្បី​បង្អួត​គេឯង​ថែមទៀត ព្រោះថា ល្បឿន​លឿន​បំផុត​សម្រាប់​ឯកទគ្គកម្ម​ម៉ូតូ​គឺ ៣៣៧km/h តែប៉ុណ្ណោះ (​សម្រាប់​ម៉ូតូ​ប្រកួត​វិញ្ញាសារ​កី​ឡូ​ប្រណាំង​ម៉ូតូ​) ។​

​ជាទូទៅ អ្នកលេង​បណ្តាញ​សង្គម​សរសេរ comment ថា ៖ “​បើ​ចង់​ងាប់​ម្តេច​មិន​រក​កន្លែង​ស្ងាត់ ហើយ​ងាប់​ទៅ​! ធ្វើបែបនេះ បង្ការ​គ្រោះ​ថ្នាក់​ឲ្យ​អ្នកដទៃ​ថែម​ទៀត​! ចង្រៃ​មែន​! ។ ខ្លះទៀត​ថា “​ល្បឿន​ម៉ូតូ សម្រាប់​ចូល​គុក គឺ​ត្រូវតែ​យ៉ាងនេះ​!” ៕ លី​សា​

 

spot_img
×