Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ធ្លាប់​ជាប់​ពន្ធនាគា ៦​លើក នៅ​មិន​រាងចាល ត្រូវ​នគរបាល​ចាប់ខ្លួន​ករណី​លួច​ដដែល​

spot_img

​កំពង់ចាម​ ៖ អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា ឆ្នាំ​២០១៨ បានប្រកាសថា បើ​ចាប់​មិន​បាន​មិនដឹងថា តើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​រូប​ណា​ទេ ដែល​ត្រូវ​បាត់បង់​ទ្រព្យសម្បត្តិ់​ដោយសារ​ជនល្មើស​នេះ នេះ​ជា​មុខសញ្ញា​លួច​សកម្ម​មិន​រៀងចាល ដែល​កន្លងមក​បាន​ជាប់ពន្ធនាគា ៦​លើក​រួម​មក​ហើយ ក្នុង​ករណី​លួច​ដូចគ្នា ។​

​សូម​រំលឹក​ថា នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ វេលា ម៉ោង​៣​ទៀប​ភ្លឺ កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម បាន​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ប៉េង ចាន់វុធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ មកដល់​ចំណុច​ភូមិ​ទី​៦ សង្កាត់​​​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម បាន​ប្រទះឃើញ មុខសញ្ញា​១​នាក់ ឈ្មោះ យក ភួង​ម៉ា​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មុខ​សញ្ញា​ចេញពី​ពន្ធនាគារ​ច្រើនលើក​ហើយ ភ្លាម​នោះ​ស្រាប់តែ​មុខសញ្ញា​ខាងលើនេះ បាន​បោះ​ឧបករណ៍​កាច់​សោ​ម៉ូតូ​ចោល រួមមាន សោរ​​ខ្សៀ​១ និង​ដែក​កន្ទុយ​អន្ទង់​ចំនួន​២ ហើយ​រត់​គេចខ្លួន ភ្លាម​នោះ​សមត្ថកិច្ច​យើង ដេញ​តាម​ចាប់​ឃាត់ខ្លួន រួម​ទាំង​វត្ថុតាង បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​ស្រាវជ្រាវ​កសាង​សំណុំរឿង​តាម​នីតិវិធី ។​

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត​កំពង់ចាម សម្រេច​ចេញ​ដីកា​បង្គាប់ ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ពី​បទ​ប៉ុនប៉ង​លួច​៕​ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×