Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ជម្រុញ​ឱ្យ​អាជ្ញាធរ ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ នៃ ការឃោសនាបោះឆ្នោត ឲ្យបាន​ល្អ​ប្រសើរ​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ចន្ទ ១១​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានធ្វើការ​ជម្រុញ​ឱ្យ​មន្ត្រី​គ្រប់​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅក្នុង​ខែកក្កដា​នេះ ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ សុវត្ថិ ភាព និង​សណ្ដាប់​សាធារណៈ​ជា​ទូទៅ​ក្នុង​ខេត្ត រួមទាំង​ដំណើរការ​ការឃោសនាបោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅ​បាន​ល្អប្រសើរ ដោយ​គ្មាន​បាតុភាព​អសកម្ម​ណាមួយ​កើតឡើង ។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កក្កដា និង​លើក​ទិសដៅ​ការងារ​ខែ​សីហា ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត ដែល​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​សាលាខេត្ត ស្វាយរៀង​។ ក្នុង​កិច្ចប្រជុំ​នេះ ក៍៍​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​តំណាង​ប្រធាន​សាលាដំបូង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​សាកលវិទ្យាធិការ​រង​សាកលវិទ្យាល័យ​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​ក៍​បាន​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​គ្រប់​មន្ទីរ​-​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​នៅក្នុង​ខែកក្កដា​នេះ បាន​អនុវត្ត​តួនាទី​ភារកិច្ច​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​សាធារណៈ​ជា​ទូទៅ​ក្នុង​ខេត្ត រួមទាំង​ដំណើរការ​ការឃោសនា  បោះឆ្នោត ឲ្យ​ប្រព្រឹត្តទៅ​បាន​ល្អប្រសើរ ដោយ​គ្មាន​បាតុភាព​អសកម្ម​ណាមួយ​កើតឡើង ។

​ជាមួយគ្នានេះដែរ លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ៖

-​ត្រូវ​បន្ត​បន្ត​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ក្នុង​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ជាពិសេស​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ទាំង​នៅក្នុង​ពេល​ឃោសនា ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយពេល​បោះឆ្នោត ។​

-​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បន្ត​អប់រំ ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះថ្នាក់​សង្គម​ផ្សេងៗ និង​គ្រោះមហន្តរាយ​ធម្មជាតិ ដូច​ជា​អគ្គីភ័យ ខ្យល់​កន្ត្រាក់ ជំនន់​ទឹកភ្លៀង និង​រន្ទះ ជាដើម ជាពិសេស​នៅពេល​មាន​ភ្លៀង​ធ្លាក់ ព្រម ទាំង​ត្រូវ​ត្រៀម​រៀបចំ​ទីទួល​សុវត្ថិភាព និង​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ​ឲ្យបាន​ទាន់​ពេលវេលា ។​

-​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​បន្ត​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​អនុវ​ត្ត​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា ឲ្យបាន​ទាន់​ពេល វេលា និង​ទទួលបាន​ទិន្នផល​ខ្ពស់ ព្រមទាំង​ត្រូវ​ចាត់វិធានការ​ត្រៀម​បង្ការ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ និង​នៅ​ពេល​មាន​ទឹកជំនន់​កើតឡើង ។​

-​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​បន្ត​តាមដាន​អំពី​ស្ថានភាព​អាកាសធាតុ ទឹកភ្លៀង និង​កម្ពស់​ទឹកទន្លេ​ក្នុង​ខេត្ត ដើម្បី​មាន​វិធានការ​ការពារ និង​ដោះស្រាយ​បាន​ទាន់​ពេលវេលា​នៅ​មាន​ប្រធាន​ស័ក្តិ​ណាមួយ​កើតឡើង ។​

-​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ និង​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល ស្ដី​ពី​ការផ្អាក​លក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង​នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ៕ វ៉ៃកូ​

spot_img
×