Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដួង ហ្សូ​លីដា បញ្ជូន​ម្ដាយ​ទៅ​ថៃ​ទាំងយប់ ព្រោះតែ​ជំងឺ​ធ្វើទុក្ខ​ខ្លាំង​

spot_img

​ពេលនេះ ពិធី​ការិនី និង​ជា​តារា​សម្ដែង​ល្បីឈ្មោះ ដួង ហ្សូ​លីដា កំពុង​ជួប​រឿង​ស្មុគស្មាញ ដោយសារ​ស្ថានភាព​ជំងឺ​របស់​ម្ដាយ​ជាទី​ស្រលាញ់​មិនសូវ​ល្អ ដូចនេះ​ត្រូវ​បង្ខំចិត្ត​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្នុងប្រទេស​ថៃ​ទាំងយប់ ។​

​យោងតាម​ការសរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ​Super Model រូបនេះ​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា «​គ្មាន​ពាក្យ​ថា​ហត់នឿយ​ទេ សម្រាប់​អ្នក​ម្ដាយ​តែ​ម្នាក់​គត់ ទោះ​ត្រូវ​ប្តូរជីវិត​…! សូម​ឲ្យ​ទេវតា​ជួយ​តាម​ថែរក្សា​អ្នក​ម្ដាយ​របស់ខ្ញុំ​ឲ្យ​ជាសះស្បើយ​ពី​រោគា​ទាំងឡាយ​ផង​» ។

​សូមបញ្ជាក់ថា បើតាម​ការបញ្ជា​ក់រប​ស់ក​ញា ដួង ហ្សូ​លីដា បានឱ្យដឹង​ថែមទៀត​ថា អ្នក​ម្ដាយ​របស់​កញា​មាន​វ័យ ៥២​ឆ្នាំ និង​កំពុងមាន​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង​លើស​ជាតិ​ស្ករ​ខ្លាំង​ផងដែរ ហើយ​មកទល់​ថ្ងៃទី ២៣​នេះ ស្ថានភាព​ម្ដាយ​របស់​កញា បាន​ធូ​ស្រា​លហើយ ក្រោយពី​ទៅដល់​មន្ទីរពេទ្យ​ឯ​ប្រទេស​ថៃ ៕ សាវុធ

spot_img
×