Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនមែន​លេងសើច​ទេ នេះ​ជាការ​ពិត​ដែល​ពិធី​ការិនី កែវ ចាន់​និមល មាន​ចៅ នឹង​គេ​ហើយ

spot_img

​ថ្វីបើ​មាន​វ័យ​ជ្រេ ព្រមទាំង​មាន​ប្ដី និង​កូន​ថែមទៀត​នោះ ក៏​ពិធី​ការិនី​ល្បីឈ្មោះ កែវ ចាន់​និមល នៅតែមាន​ស្រស់ស្អាត សាច់​សខ្ចី មិនតែប៉ុណ្ណោះ ប្រជាប្រិយភាព​របស់​អ្នកនាង ក៏​កាន់តែខ្លាំង​ឡើងៗ​ដែរ ។

​យ៉ាងណា​ម៉ិ​ញ អ្វីដែល​ជាការ​ភ្ញាក់ផ្អើល​ពី​សំណាក់​អ្នក​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ គឺ​បន្ទាប់ពី​អ្នកនាង កែវ ចាន់​និមល បង្ហើប​ថា ខ្លួន​មាន​ចៅ​រួចទៅហើយ ។

​គេ​ឃើញ​ពិធី​ការិនី​ប្រចាំ​ស្ថាន​នី​យ​ទូរទស្សន៍​ហង្ស​មាស​រូបនេះ សរសេរ​យ៉ាង​ដូច្នេះ​ថា “​ចប់​កម្មវិធី​ភ្លាម​រត់​មក​មើល​ចៅ​ភ្លាម ខែ​នេះ​ឡូយ​ណាស់​បាន​ចៅ​ទៀតហើយ ម៉ាក់យាយ​មល​អើយ​”​ ។​

​សូមបញ្ជាក់ថា ជាមួយគ្នានេះ ក៏មាន​អ្នក Comment ជាច្រើន​បាន​លាន់មាត់​ថា ជា​យាយ​គេ​ទៅហើយ ប៉ុន្តែ​សាច់​ឡើង​ខ្ចី​តែម្ដង ៕ សាវុធ

  

spot_img
×