Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក ជៀង អំ អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ទទួល​បាន​សន្តិភាព និង​អភិវឌ្ឍន៍​បន្តទៀត​

spot_img

ស្វាយរៀង​ ៖ លោក ជៀង អំ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ជួយ​ខេត្ត​ស្វាយរៀង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ត្រៀម​ឯកសារ​ដែល​ពាក់ព័ន្ធ​ដើម្បី​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ដើម្បី​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​ការ​ថ្លែង​អំពាវនាវ​យ៉ាង​ដូច្នេះ ខណៈ​ដែល​លោក និង​លោកស្រី នាង​សេដ្ឋា ជៀង​អំ និង​ក្រុមការងារ​អញ្ជើញ​ចូលរួម​ប្រគេន​ទៀន និងទ័​យ្យ​ទាន​ចំនួន ៥​វត្ត នៅ​វត្ត​ទួល​តាកែវ​ឃុំ​ពងទឹក ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ សរុប​ថវិកា​ចំណាយ​អស់ ៣៧​លាន​រៀល​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​លើកឡើង​ថា សន្តិភាព​ដែល​ទទួលបាន​ជិត​៣០​ឆ្នាំ​មកនេះ គឺមាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ពី​បាទដៃ​ទរ​ទេ ដោយ​ចាប់ផ្តើម​កសាង និង​ជម្រុញ​ការអភិវឌ្ឍឲ្យ​មានកា​ររីកចម្រើន ដោយ​មិន​ដែល​ភូតភរ​កុហក ដូច​អ្នក​នយោបាយ​ប្រថុយប្រឋាន​មួយចំនួន​នោះ​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ក៏​បាន​បញ្ជាក់ថា ដើម្បី​បន្ត​រក្សា​សន្តិភាព ជាពិសេស​ធានា​ដល់​ការអភិវឌ្ឍ​ប្រទេស ឲ្យមាន​ការរីកចម្រើន​ឥតឈប់ឈ​រ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ទៅ​ចូលរួម​ការបោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​បន្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ក្នុង​ការដឹកនាំ​នាវា​កម្ពុជា ឆ្ពោះទៅ​កាន់​ត្រើយ​វិបុលភាព និង​វឌ្ឍនភាព​៕ វ៉ៃកូ​

spot_img
×