Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សកាន់អំណាច​ប្រទេស​ស៊ីម​បា​វ៉េ ស្នើ​ឲ្យ​មេដឹកនាំ​របស់​ខ្លួន​លាលែង​ចេញពី​តំណែង​

spot_img

គណបក្សកាន់អំណាច​ប្រទេស​ស៊ីម​បា​វ៉េ បាន​ស្នើ​ឲ្យ​មេដឹកនាំ​របស់​ខ្លួន គឺ​លោក​ប្រធានាធិបតី រ៉ូបឺត មូ​ហ្គា​បេ (Robert Mugabe) ចុះចេញ​ពី​តំណែង​។ ការស្នើ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ដែល​លោក មូ​ហ្គា​បេបាន​លេចមុខ​ជា​សាធារណៈលើ​ក​ដំបូង ចាប់តាំងពី​ប្រទេស​របស់​លោក​ធ្លាក់​ចូល​ក្នុង​វិបត្តនយោបាយ​។​

​រចនាសម្ព័ន្ធ​របស់​បក្ស​កាន់​អំណាច ZANU-PF នៅតាម​បណ្តាល​ខេត្ត​ចំនួន ១០​នៃ​ប្រទេស​ស៊ីម​បា​វ៉េ បាន​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​សៅ​រិ៍នេះ និង​បាន​ស្នើ​ឲ្យ​លេខាធិការ​បក្សទី ១​របស់ខ្លួន គឺ​លោក ប្រធានាធិបតី រ៉ូបឺត មូ​ហ្គា​បេ លាលែង​ពី​តំណែង​។ ពួកគេ​ក៍​បាន​ស្នើ​ឲ្យមាន​ការលាលែង​របស់​ស្ត្រី​ទី ១​របស់​មេដឹកនាំ​ស៊ីម​បា​វ៉េ​ផងដែរ គឺ​អ្នកស្រី Grace Mugabe ដែល​ជា​លេខាធិការ​សម្ព័ន្ធ​ស្ត្រី​។​

​លោក មូ​ហ្គា​បេ បាន​លេច​មុខជា​សាធារណៈ​លើកដំបូង​ដើម្បី​ចូលរួម​ពិធី​ចែក​សញ្ញាប័ត្រ​នៅក្នុង​រដ្ឋធានី ហ៉ា​រ៉ា​រ៉េ (Harare) បន្ទាប់ពី​មាន​ការឃុំខ្លួន​នៅ​ផ្ទះ​មួយ​រយៈ​ដោយ​យោធា​របស់​ប្រទេស​។ ការ​លេចមុខ​របស់លោក​គឺ​ត្រូវបាន​គេ​ជឿជាក់ថា គាត់​មិន​មែន​ជា​អ្នកដឹកនាំ​ប្រទេស​ស៊ីម​បា​វ៉េ​ទៀតឡើយ​។​

​លោក​បាន​ដឹកនាំ​ប្រទេស​ស៊ីម​បា​វ៉េ​អស់​រយៈពេល ៣៧​ឆ្នាំ​មកហើយ​។ គាត់​ត្រូវបាន​យោធា​ចាប់ខ្លួន និង​ឃុំខ្លួន​នៅផ្ទះ​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ពុធ​​កន្លងទៅនេះ បន្ទាប់ពី​លោក​ព្យាយាម​រៀបចំ​ប្រពន្ធ​របស់​គាត់​គឺ​អ្នកស្រី Grace Mugabe ដើម្បី​បន្ត​តំណែង​ពី​គាត់ បណ្តាលឲ្យ​មាន​ទំលោះ​ផ្ទៃក្នុង​យ៉ាងខ្លាំង​៕ សុភ័ក្ត្រ​

spot_img
×