Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារព័ត៌មាន​ថៃ កំពុង​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​ស្ត្រី​ចំណាស់​អាយុ ៨១​ឆ្នាំ បាន​ចំណាយលុយ​មិន​ស្ទើរ ដើម្បី​ឲ្យមាន​សម្រស់​ដូច “​យុវនារី​” !

spot_img

​លោកយាយ​មាន​ឈ្មោះ Sumanee Gunakasem បាន​ឆ្លើយតប​នឹង​កិច្ច​សម្ភាសន៍ ពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា ខ្លួន​កំពុង​ត្រូវបាន​គេ​វិនិច្ឆ័យ​ថា កើត​ជំងឺ​មហារីក ប៉ុន្តែ​គាត់​នៅ​សុទិដ្ឋិនិយម ហើយ​និយាយ​ថា ៖ “​ខ្ញុំ​ពុំ​ទាន់​ត្រៀម​ទុក​បាន​ល្អ ហេតុអ្វី​ក៏​ចាកចេញ​ទៅ​បាន​!” ។​

​រូបភាព​ក្រោយពេល​វះកាត់​កែ​សម្ផស្ស​រួច​

​តាំង​ពី​ត្រូវបាន​គេ​វិនិច្ឆ័យ​កើត​ជំងឺ​មហារីក អ្នកស្រី​ក៏​បាន​ធ្វើ​ការព្យាបាល​ដោយ​គីមី ។ ថ្វី​ត្បិត​មាន​ការឈឺចាប់ តែ​គាត់​មិន​ទុដ្ឋិ​និយម​ឡើយ ហើយ​ថែមទាំង​និយាយថា ប្រសិនបើ​ព្យាបាល​ជា​នោះ​នឹង​ធ្វើ​ពិធ​ជប់លៀង​ដ៏​ធំ​មួយ ហើយ “​នឹង​អញ្ជើញ​បណ្តា​តារា​ល្បីៗ និង​មិត្តភក្តិ​មក​ផ្ទះ​ខ្ញុំ​កម្សាន្ត​សប្បាយ ហើយ​ថតរូប​ជាមួយគ្នា​” ។​

​នៅ​ពេល​ដឹង​ពី​ខ្សែស្រឡាយ​របស់​អ្នកស្រី Sumanee Gunakasem ទើប​ឃើញ​ថា វា​ពុំ​ធម្មតា​ឡើយ ព្រោះ​ត្រកូល​នេះ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ឥត​គណនា ក្រៅពី​ផ្ទៃដី​រាប់ពាន់​ហិកតា នៅ​មាន​ពេជ្រ ត្បូង កែវកង​រាប់មិនអស់ ។ ឪពុក​អ្នកស្រី​ជា​អ្នកការទូត ហើយ​អ្នកស្រី​ត្រូវបាន​ប្រសូត្រ​នៅ​មន្ទីរពេទ្យ Siriaj ថៃ ដែល​ជា​មន្ទីរពេទ្យ​ជំនាញ​បម្រើ​ដល់​រាជវង្ស​ថៃ​ប៉ុណ្ណោះ ។​

​ពេល​នៅ​តូច​អ្នកស្រី​រស់នៅ​កន្លែង មាន​វាលស្រែ​ល្វីង​ល្វើយ តែ​ក្រោយមក​ដើម្បី​ងាយ​ឲ្យ​អ្នក​ស្រីរៀន ឪពុក​ម្តាយ​បាន​ផ្ទេរ​ទៅ​រស់នៅ​កណ្តាល​ក្រុង​បាងកក ដោយ​ទិញ​ដីធ្លី សាងសង់​ភូមិគ្រឹះ និង​ផ្លូវថ្នល់​ជាច្រើន​គ្រាន់​ដើម្បី​កូនស្រី​ងាយ “​ដើរ​” ទៅ​រៀន ។ ចំណែក​លំនៅដ្ឋាន​វិញ គឺជា​ភូមិគ្រឹះ​មួយ​ដែល ខ្ពស់​ជាងគេ នា​សម័យ​នោះ នៅ​ចំ​កណ្តាល​ក្រុង ។​

​អ្នកស្រី​ធ្លាប់បាន​ទៅ​សិក្សា​នៅ​ប្រទេស​អង់គ្លេស ហើយ​ក៏​ស្គាល់​ជាមួយ​ស្វាមី ពេល​រៀន​នៅ​មហាវិទ្យាល័យ ។ ស្វាមី​អ្នកស្រី​ក៏​ជា​អ្នកការទូត (​ឈ្មោះ Pracha Gunakasem តែ​លោក បាន​ស្លាប់​កាលពី​ឆ្នាំ ២០០៩ ។ អ្នកស្រី​មាន​កូនប្រុស​ម្នាក់​ឈ្មោះ Pramond – ឈ្មោះ​ដែល​ព្រះមហាក្សត្រ​ថៃ​ទ្រង់​ប្រទាន​ឲ្យ ។​

​អ្នកស្រី​ក៏​ជា​ស្ត្រី​ដែល​មាន​វត្ថុ​បុរាណ មានតម្លៃ​បំផុត​នៅ​ថៃ ។ ដោយឡែក​វត្ថុ​ទាំងនោះ​មាន​តម្លៃ​ប្រមាណ ១០០​ពាន់​លាន​បាត ។​

Sumanee រស់​នៅក្នុង​អគារ​១០​ជាន់​១ នា​វិថី Lang Suan, បាងកក ថៃ ហើយ​មាន​អគារ​នេះ​ជា​ចំណងដៃ ដែល​ឪពុក​អ្នកស្រី​បាន​ចងដៃ​តាំងពី ៥០​ឆ្នាំមុន​ម្លេះ ។ ក្នុង​អគារ​នេះ មាន​អ្នកបម្រើ ដល់​ទៅ​… ៥០​នាក់ ។​

​អ្នកស្រី​ធ្លាប់​ពោលថា ៖ “​ខ្ញុំ​មាន​អចលនទ្រព្យ​ច្រើន ប៉ុន្តែ​ទីនេះ​ជា​កន្លែង​តែ​មួយគត់​ដែល​ខ្ញុំ​ហៅថា​… ផ្ទះ​” ។​

​វត្ថុ​ប្រើប្រាស់​ក្នុង​គ្រួសារ​អ្នកស្រី សុទ្ធសឹង​ជា​បុរាណ​វត្ថុ មាន​តម្លៃ​ដែល​ប្រដាប់​ដាក់​ទឹកកក មួយ​មាន​តម្លៃ​ដល់​ទៅ ២៥០​លាន​បាត ព្រំ​មួយ​ទិញ​ក្នុង​ការដេញថ្លៃ​ពី​ប្រទេស​អ៊ីរ៉ង់ ៤០​ពាន់​លាន​បាត​… ។​ល​។​

​ប៉ុន្តែ​អស្ចារ្យ​ជាងគេ​នោះ​គឺ​បន្ទប់​អនាម័យ ដែល​ធ្វើ​អំពី​មាសទឹកដប់ ។​

Sumanee ចូលចិត្ត​តុបតែង​ខ្លួន បង្អួត “​សម្រស់​” ។ បើ​តាម​គណនី INS របស់​គាត់​អាច​ឃើញថា ថ្ងៃៗ​គាត់​តែងខ្លួន​ឆើត​ឆាយ រួច​ថតរូប ហើយ​បង្ហោះ​លើ​បណ្តាញ​សង្គម ៕ សុបិន្ត​

​ខាងក្រោម​ជា​រូបភាព​ខ្លះៗ​

spot_img
×