Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ស្ថាបនា​ផ្លូវ​ខ្យល់​ក្រោម​ដី ទុក​សម្រាប់​ពិសោធន៍​ប្រភេទ​អាវុធ​លឿន​ជាង​សំឡេង អាច​វាយលុក​អាមេរិក ប្រើ​ពេល​ត្រឹម​១៤​នាទី ប៉ុណ្ណោះ​

spot_img

ចិន​កំពុងតែ​ស្ថាបនា​ផ្លូវ​រូង​ខ្យល់​ក្រោម​ដី ដើម្បី​សាក​ពិសោធ​បណ្តា​ប្រភេទ​កំពូល​អាវុធ​លឿន​ជាង​សំឡេង ដែល​ប្រទេស​នេះ​បាននិងកំពុង​អភិវឌ្ឍ​។ តាម​គំរោង​ដល់​ឆ្នាំ ២០២០ បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ នឹង​ត្រូវ​បានសម្រេច​ហើយ​ដាក់ឲ្យ​ប្រើប្រាស់​។​

ប្លង់​កំពូល​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​១​របស់​ចិន​

​​គេហទំព័រ SCMP ឲ្យដឹងថា ចិន​កំពុង​ស្ថាបនា​ផ្លូវ​រូង​ខ្យល់​ក្រោម​ដី​១ ដែល​បំពាក់​ទៅ​ដោយ​បណ្តា​ទួ​ប៊ីន​ខ្យល់​ធំៗ បង្កើតបាន​ជា​ចរន្ត​ខ្យល់​ដ៏​ខ្លាំង​មាន​ល្បឿន​លឿន​ជាង​គេ​ពិភពលោក ដើម្បី​សាក​ពិសោធន៍​បណ្តា​ប្រភេទ​កំពូល​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​។ តាម​ប្លង់​ថ្មី​នៃ​កំពូល​យន្តហោះ​លឿន​ជាង​សំឡេង​របស់​ចិន​នោ​វា​មាន​ល្បឿន​ដល់ទៅ 12km/​វិនាទី​។ ជាមួយ​ល្បឿន​ដ៏​លឿន​នេះ វា​អាច​បោះពួយ​ទៅដល់​ឆ្នេរសមុទ្រ​ប៉ែក​ខាងលិច ប្រទេស​អាមេរិក ក្នុងអំឡុងពេល​ពុំ​ដល់ ១៤​នាទី​ផង​។​

​តាម​លោក Zhao Wei ដែល​ធ្វើការ​ក្នុង​គំរោង​នេះ​ឲ្យដឹងថា “​ការ​ស្ថាប់​រូង​ខ្យល់​នេះ គឺ​ដើម្បី​ជំរុញ​បច្ចេកទេស​អនុវត្ត ក្នុង​វិស័យ​ឧស្សាហកម្ម​លឿន​ជាង​សំឡេង សម្រាប់​បម្រើ​ឲ្យ​វិស័យ​យោធា ដោយ​វា​ប្រៀបប្រដូច​នឹង​បរិស្ថាន​ប្រតិបត្តិការ​នៃ​បណ្តា​យន្តហោះ​លឿន​ជាង​សំឡេង​។ តាមរយៈ​នោះ​បណ្តា​បណ្ហា​កើតឡើង​នានា ត្រូវបាន​រកឃើញ នឹង​ធ្វើ​ការដោះស្រាយ​លើ​ផ្ទៃ​ដី​តែម្តង​”​។​

​បច្ចុប្បន្ន​រូង​ខ្យល់​ក្រោម​ដី ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​ពី​ភព​លោក​គឺ LENX-X នៅ Buffalo, New York អាមេរិក ដែល​មាន​កម្លាំង​ខ្យល់​ដល់​ទៅ​ល្បឿន 10km/​វិនាទី ពោល​គឺ​លឿន​ជាង​ល្បឿន​សំឡេង​ដល់​ទៅ ៣០​ដង​ឯណោះ​។​

​យន្ត​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង ជា​ប្រភេទ​មធ្យោបាយ​អាច​ចលនា​ជាមួយ​ល្បឿន​កំពូល​លឿន​ជាង​សំឡេង Mach 5 (6.500km/h) លើស​៥​ដង​នឹង​ល្បឿន​នៃ​សំឡេង ឬ​ច្រើន​ជាង​នេះ​ទៀត​ផង​។ កាលពី​ខែ ៣/២០១៧ កន្លងមក ចិន​បាន​សាក​ពិសោធន៍​ជើងហោះហើរ​ប្រភេទ​យន្តហោះ​វាយលុក​កំពូល​លឿន ៧​លើក ដោយ​ជោគជ័យ នោះ​គឺ​ប្រភេទ Wu-14 មាន​ល្បឿន​ពី Mach 5 ដល់ Mach 10 ។​

​តាម​អ្នកជំនាញការ​ចិន​នោះ ប្រទេស​នេះ​បាន​សាងសង់​ផ្លូវ​រូង​ខ្យល់​ក្រោម​ដី​ច្រើន​ហើយ ប៉ុន្តែ​ផ្លូវ​ខ្យល់​ក្រោម​ដី​ថ្មី​នេះ វា​ខ្លាំង​ហើយ​ទំនើប​បំផុត​ពិភពលោក ធានា​សម​មាត្រ​ជោគជ័យ​ខ្ពស់​សម្រាប់​ការពិសោធន៍​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​។ ក្នុង​ផ្លូវ​នេះ​គេ​ប្រើ​កង្ហា​មាន​ស្លាប​ប្រវែង​ដល់​ទៅ ៣​ម៉ែត្រ គួបផ្សំ​នឹង​បច្ចេកទេស​ថ្មីៗ​គួបផ្សំ​ថែមទៀត​៕ សូ​យ​ន​

spot_img
×