Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ថ្ងៃនេះ​អាច​កើតមាន​ទំនាស់​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ មាន​ការខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ មានឱកាស​បង្កើន​ថែម​ចំណូល ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ជា​ថ្ងៃ​សមស្រប សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ រីកចម្រើន ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​សកម្ម​ជាង​មុន​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំ​ថោះ ការងារ ល្អ​បំផុត មាន​អ្នក​ជួយ​យក​អាសា​គ្រប់​រឿង ។ លុយកាក់ មាន​ឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោ​សញ្ចេ​ត គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា សព្វថ្ងៃឲ្យ​បាន​គង់វង្ស ។​

​ឆ្នាំ​រោង ៖ ការងារ មិនគួរ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ បញ្ចៀស​បន្សល់​ទុក​រូប​ភាព​មិន​ល្អ​ក្នុង​ក្រសែភ្នែក​ថ្នាក់លើ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ត្បិតត្បៀត ចំណាយ ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​ត្រូវ​វិនិយោគ​ផ្នែក​អចលនទ្រព្យ ។ លុយកាក់ អាច​បញ្ចេញ​ទុន​រកស៊ី​បាន​ផល​ចំណេញ​យ៉ាង​គាប់ចិត្ត ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​ស្នេហា ។​

​ឆ្នាំ​មមី ៖ ការងារ ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការចរចា សហការ​រកស៊ី ។ លុយកាក់ គួរ​មាន​ផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​ត្រឹមត្រូវ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​មមែ ៖ ការងារ រឿង​គ្រួសារ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ពេល​ធ្វើការ ។ លុយកាក់ សម្ពាធ​ប្រាក់កាស​កើនឡើង ។ មនោសញ្ចេតនា​កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង ២ ។​

​ឆ្នាំ​វក ៖ ការងារ មាន​ភាព​លេចធ្លោ ធ្វើឲ្យ​គ្រប់​គ្នា​គោរព​កោតសរសើ​រអ្នក ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ត្រូវ​ប្រយ័ត្ន​អ្នក​លប​ឈ្នានីស​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា គួរ​ចេះ​គោរព​ពេលវេលា​បាន​នៅក្បែរ មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រកា ៖ ការងារ សម្ពាធ​ការងារ​ធ្វើឲ្យ​ស្មារតី​នឿយណាយ​អស់កម្លាំង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ គួរ​រក្សា​ប្រាក់​ឲ្យ​មធ្យ័ត​កុំ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​និយាយ​គ្នា​ដោយ​ត្រង់ៗ​ពេល​មាន​បញ្ហា កុំ​បញ្ចៀស​ការមន្ទិលសង្ស័យ​គ្នា ។​

​ឆ្នាំចរ ៖ ការងារ ល្អប្រសើរ គួរ​ចេះ​ក្តាប់​ឱកាស​បង្កើត​ទំនាក់ទំនង​សង្គម ដើម្បី​បុព្វហេតុ​រីកចម្រើន រឹងមាំ​ជាង ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ ព្រោះ​ចំណូល​អាច​នឹង​មិន​ស្ថិរភាព​ទៅ​ថ្ងៃមុខ ។ មនោសញ្ចេតនា ៖ គួរ​ពង្រឹង​ឡើង​វិញ មនោសញ្ចេតនា​រវាង​អ្នក​ទាំង​ពីរ ។​

​ឆ្នាំ​កុរ ៖ ការងារ ជួបឧ​សគ្គ​ច្រើន ត្រូវ​ប្រយ័ត្ន​ក្នុង​គ្រប់​កិច្ចការ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការស្វែងរក​ចំណូល ។ មនោសញ្ចេតនា កុំឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​អាក្រ​ក់​ដល់​រឿង​ស្នេហា ៕​

spot_img
×