Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ជំនួយ​ជិត​៣០០​លាន​ដុល្លារ​ឱ្យ​ Sri Lanka

spot_img

​ប្រធាន​រដ្ឋ​ចិន Xi Jinping បានសម្រេច​ផ្ដល់ជំនួយ​ថ្មី​ឱ្យ​Sri Lanka ដែលមាន​ទឹកប្រាក់​២៩៥​លាន​ដុល្លារ​បំណង​ស្វែងរក​វិធី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​។​

​ប្រធាន​រដ្ឋ​ចិន Xi Jinping ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ Dakar, Senegal

Reuters ដែល​ដកស្រង់​សម្ដី​ប្រធានាធិបតី​Sri Lanka  Maithripala Sirisenaថ្លែងថា​«​នៅពេលដែល​ឯកអគ្គរដ្ឋទូត​ចិន​មក​សួរសុខទុក្ខ​ខ្ញុំ​នៅផ្ទះ​ដើម្បី​កំណត់​ថ្ងៃ​ព្រឹ​តិ្ដ​ការណ៍​នេះ លោក​បាន​ប្រាប់​ខ្ញុំ​ថា ប្រធាន​រដ្ឋ​Xi Jinping បាន​ផ្ញើឱ្យ​ខ្ញុំ​ទឹកប្រាក់​២០០០​លាន​យាន់​(២៩៥​លាន​ដុល្លារ​)​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​ណាមួយ​ដែល​ខ្ញុំ​ចង់បាន​។​ខ្ញុំនឹង​បញ្ជូន​តាមរយៈ​ឯកអគ្គរដ្ឋទូត​ចិន​នូវ​សំណើ​សាងសង់​អគារ​នៅតាម​បណ្ដា​តំបន់​បោះឆ្នោត​លើ​ផ្ទៃ​ប្រទេស​។​

​ខ្ទង់​ប្រាក់​ជំនួយ​ត្រូវបាន​លើកឡើង​ខណៈពេល​ដែល​ក្រុមហ៊ុន​ចិន​មួយ​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ថា​បានផ្ដល់​​លុយ​ឱ្យ​អតីត​ប្រធានាធិបតី Mahinda Rajapaksa ក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​។​

Maithripala Sirisena នៅ​ដើម​អាណ​ត្ដិ​នេះ​បាន​ផ្អាក​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរតែ​ទាំងអស់ ព្រោះតែ​សង្ស័យថា​មាន​អំពើពុករលួយ​បង្កើន​តម្លៃ​លើសពី​ការពិត មើលស្រាល​ការងារ​របស់​រដ្ឋាភិបាល​។ ប៉ុន្ដែ​ជាង​មួយឆ្នាំ​ក្រោយមក រដ្ឋាភិបាល​របស់លោក​បានអនុញ្ញាត​ឱ្យ​បន្ដ​គ្រោងការណ៍​មួយចំនួន​របស់​ចិន បន្ទាប់ពី​ធ្វើការ​កែសម្រួល​គ្រោងការណ៍​មួយចំនួន​៕

សូយន

spot_img
×