Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញ​ចិន​បោក​ឳ​ឡឹ​ក​ចោល​កន្លះ​ឡាន​នៅពេល​រង​ការផាកពិន័យ​(មានវីដេអូ)

spot_img

​ខណៈពេលដែល​គេ​បញ្ឈប់រថយន្ដ​ដើម្បី​ត្រួត​លិខិតអនុញ្ញាត អ្នកលក់​ផ្លែឈើ​បាន​ផ្ទុះ​កំហឹង ហើយ​ចាប់​ឳ​ឡឹ​ក​ទម្លាក់​ពីលើ​ឡាន​មកលើ​ថ្នល់​នៅ​ចំពោះមុខ​ភ្នាក់ងារ​គ្រប់គ្រង​នៅ​ទីផ្សារ​។​

ឈ្មួញ​ចិន​បោក​ឳ​ឡឹ​ក​ចោល

​ភ្នាក់ងារ​គ្រប់គ្រង​ទីផ្សារ​ទីក្រុង​គីង​ហួ​, ខេត្ត​ចឺ​ជាំ​ង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៨ ខែកក្កដា បានធ្វើការ​ត្រួតពិនិត្យ​រថយន្ដ​ដឹក​ឳ​ឡឹ​ក​របស់​ឈ្មួញ​ឈ្មោះ​ហ្គា​វ ដែលជា​ឈ្មួញ​លក់​ផ្លែឈើ ព្រោះ​សង្ស័យថា​គាត់​ពុំមាន​លិខិតអនុញ្ញាត​ធ្វើ​អា​ជីក​ម្ម​។​

​ប៉ុន្ដែ​ឈ្មួញ​រូបនេះ​បែរជា​ផ្ទុះ​កំហឹង រួច​ឈរលើ​រថយន្ដ​របស់ខ្លួន​ចាប់​ឳ​ឡឹ​ក​បោក​ចុះ​លើ​ថ្នល់​ជា​បន្ដបន្ទាប់ ពេលខ្លះ​ហ្គា​វ ចង់​គប់​ចំក្បាល​បណ្ដា​ភ្នាក់ងារ​អនុវត្ដ​ន៍​ទាំងនោះ​ថែមទៀត​ផង​។​

​ក្រុមមន្ដ្រី​គ្រប់គ្រង​ទីផ្សារ​ប្រឹងប្រែង​ស្វែងរក​វិធី​ក្រើនរម្លឹក​ហ្គា​វ ប៉ុន្ដែ​បុរស​រូបនេះ​ហាក់ដូចជា​ពុំ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន នៅតែ​បន្ដ​ចាប់​បោក​ឪឡឹក​អស់​ជាង​ពាក់កណ្ដាល​ឡាន​។​

​ក្រោយមក​ហ្គា​វ ត្រូវបាន​គេ​នាំទៅ​កាន់​ប៉ុស្ដិ៍​ប៉ូលិស​ដើម្បី​បកស្រាយ​ទង្វើ​របស់ខ្លួន​៕

សូយន

 

spot_img
×