Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​Donald Trump អះអាងថា​នឹងមិន​«​សម្បទាន​»​ដល់​រុស្ស៊ី​ទេ​

spot_img

តាម Reuters រ​នៅ​ថ្ងៃទី​២៤​ខែកក្កដា ប្រធានាធិបតី​អាមេរិក​Donald Trump ប្រកាសថា លោក​ពុំ​បានធ្វើ​សម្បទាន​រឿង​អ្វីៗ​ទាំងអស់​ក្នុងជំនួប​កំពូល​កាលពី​សប្ដាហ៍​មុន​ជាមួយ លោក Vladimir Putin ។​

​ប្រធានាធិបតី​អាមេរិក Donald Trump

​ប៉ុន្ដែ​លោក​Trump នៅតែ​បន្ដ​មិន​និយាយ​ដល់​បញ្ហា​លំអិត​នៃ​កិច្ចសន្ទនា​បិទទ្វារ​រវាង​លោក​និង​លោក​Putin នៅ​Helsinki ប្រទេស​ហ្វាំ​ង​ឡង់​។​លោក​Trump សរសេរ​លើ​Twitter៖ ខ្ញុំ​ពុំបាន​សម្បទាន​រឿង​អ្វី​ទាំងអស់ យើងខ្ញុំ​គ្រាន់តែ​ជជែក​គ្នា​អំពី​បណ្ដា​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​។​

​តាម​កិច្ចសម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍ CNBC ប្រធានាធិបតី Trump និង​សម​ភាគី​Putin មាន​ចំណងទាក់ទង​មួយ​ល្អ​តាមរយៈ​ជំនួប​កំពូល​អាមេរិក​-​រុស្ស៊ី កាលពី​ថ្ងៃ​១៦​ខែកក្កដា​កន្លងមក​។​លោក​សង្កត់ធ្ងន់ថា​៖​ចូរ​សម្លឹងមើល​ការពិត គឺ​យើងខ្ញុំ​ពិតជា​ស្និទ្ធស្នាល​គ្នា​ណាស់​។​

​ប៉ុន្ដែ​ម្ចាស់​សេត​វិមាន​រូបនេះ​ក៏បាន​សារភាព​ទទួលស្គាល់​ផងដែរ​ថា ភាគី​ទាំងពីរ​ពុំបាន​ឯកភាព​លើ​គ្រប់​បញ្ហា​ដែល​បាន​លើក មក​ជជែក​គ្នា​នោះទេ​៕​

សូយន

spot_img
×