Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពស់​ទឹក​ទន្លេសេសាន នៅតែ​ឡើង​ហួស​កម្រិត​ប្រកាសអាសន្ន ផ្ទះ​ប្រជាពលរដ្ឋ​២៨​ខ្នង ត្រូវ​បាន​ទឹក​លិច ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​

spot_img

​ខេត្ត​រតនគិរី​ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានប្រកាសថា អាជ្ញាធរ​ស្រុក​តា​វែង បានចាប់ផ្តើម​ជម្លៀស​ប្រជាជន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ខណៈ​ទឹក​ទន្លេសេសាន បាន​បន្ត​ជន់​ឡើង​មួយ​កម្រិត​បន្ថែមទៀត ។ គិត​ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃ​ទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេសេសាន ក្នុង​ខេត្ត​រតនគិរី បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ៨,២៥ ម៉ែត្រ គឺ​លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ០,២៥ ម៉ែត្រ ។ ទឹក​បាន​បន្ត​ជន់​លិច​ចូល​តំបន់​ទំនាប​មួយ​ចំនួន​បន្ថែម​ទៀត​ដែល​នៅ​តាម​ដង​ទន្លេ ក្នុង​ស្រុក​តា​វែង អណ្តូង​មាស វើន​សៃ និង​ស្រុក​អូរយ៉ាដាវ ។ ពេល​នេះ​អាជ្ញាធរ​ស្រុក​តា​វែង កំពុង​ធ្វើ​ការជម្លៀស​ប្រជាជន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ជា​បណ្តើរៗ ។​

​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ប្រកាស​ថា​មក​ដល់​ព្រលប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ តំបន់​មួយចំនួន​នៅក្នុង​ស្រុក​ចំនួន​៤ នៅក្នុង​ខេត្ត​រតនគិរី ចាប់​ជន់​លិច​ដោយសារ​ទឹកជំនន់​ពី​ទន្លេ​សេ​សាន្ត​ហើយ​។ ស្រុក​ដែល​រង​ការ​ជន់​លិច​នេះ រួមមាន​៖​ស្រុក​តា​វែង ស្រុក​អូរយ៉ាដាវ ស្រុក​អណ្តូង​មាស និង​ស្រុក​វើន​សៃ​។ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​អះអាង​ថា បន្ទាប់​ពី​ការ​ជន់​លិច​នេះ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​បាន​និង​កំពុង​ចុះ​អន្តរាគមន៍​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​។​

​កម្ពស់​ទឹក​ទន្លេសេសាន បាន​ឡើង​ហួស​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន បណ្ដាលឲ្យ​មាន​ការលិចលង់​ដល់​ផ្ទះប្រ​ជា​ពលរដ្ឋ ហើយ​ពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​ផងដែរ​។ ស្ថានភាព​ទឹកជំនន់​នេះ បាន​លិច​ភូមិ​ចំនួន​២ គឺ​ភូមិ​យ៉​ន ឃុំ​តា​វែង​ក្រោម និង​ភូមិ​អូរ​តា​បូក ឃុំ​តា​វែង​លើ ស្រុក​តា​វែង ដោយ​ក្នុង​នោះ លិច​ផ្ទះ​តាម​ចំការ​២៨​ខ្នង ក្នុងនោះ​អណ្តែត​១​ខ្នង ជ្រូក​អណ្តែត​ចំនួន​១៣​ក្បាល គោយន្ត​លិច​ក្នុង​ទឹក​៤​គ្រឿង​។ ដោយឡែក អាជ្ញាធរ​មូល​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ទាំង​២​ភូមិ ទៅ​ទីទួល​សុ​វត្ថ​ភាព​រួចរាល់​អស់ហើយ​។ គិត​ត្រឹម​ម៉ោង​៨​នេះ ទឹកទន្លេ​សេ​សាន្ត នៅ​ឃុំ​កា​ចូន ស្រុក​វើន​សៃ មាន​កំពស់​៨,៥៥​ម៉ែត្រ ហួស​កំរិត​ប្រកាសអាសន្ន​ហើយ ប៉ុន្តែ​ទឹក​មិនទាន់​ហូរ​ចូល ឬ​លិច​ផ្លូវ​នៅ​ឡើយ​ទេ​តែ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។​

​អាជ្ញាធរ​ខេត្ត​គ្រប់​ជាន់ថ្នាក់ បាន​ត្រៀម​រួចរាល់​ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ហើយ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់ ដែល​មាន​ទឹកជំនន់​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូន​តូចៗ ញ៉ាំ​ទឹកស្អាត និង​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ជាមួយ​សត្វ​ពស់ពឹ​ស​ផ្សេងៗ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×