Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​មាតុភូមិនិវត្តន៍​កងកម្លាំង​រក្សាសន្តិភាព​កម្ពុជា ពី​សាធារណរដ្ឋ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត ការរក្សា​សាមគ្គីភាព​ជា​លក្ខណៈ​អន្តរជាតិ​

spot_img

​ភ្នំពេញ ​៖ រសៀល​ថ្ងៃ​ចន្ទ នៅឯ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​រៀបចំ​ពិធី​ទទួល​ដំណើរ​មាតុភូមិនិវត្តន៍ កងកម្លាំង​វិស្វកម្ម​ព្រលាន​យន្តហោះ​លេខ​១៨៩ កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣ និង​កងរាជអាវុធហត្ថ​លេខ​៦១៩ ដែល​បាន​សម្រេច​ភារកិច្ច​ក្នុងការ​បំពេញ​បេសក​កម្ម​ថែរក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី និង​ស៊ូដង់​ខាងត្បូង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​លើកឡើង​ថា បេស​កក​កម្ម​របស់​ក​ង​កម្លាំង រក្សា​សន្តិភាព​កម្ពុជា នៅពេល​នេះ​ជា​ការបង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា ក្នុង​ការសម្តែង​នូវ​សាមគ្គីភាព ជា​លក្ខណៈ​អន្តរជាតិ ក្នុង​ការរួមវិភាគទាន ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​សហគមន៍​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​កិច្ចការ​មនុស្សធម៌​នៅលើ​លោក​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា​៖ ការបញ្ចប់​បេសកកម្ម​របស់​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា នៅពេល​នេះ​ដែល​ជា​ការ បង្ហាញ​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា ក្នុង​ការសម្តែង​នូវ​សាមគ្គីភាព ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ការរួមវិភាគទាន ដល់​កិច្ចខិតខំ​ប្រឹងប្រែង របស់​សហគម​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​នៅលើ​លោក​។ ការ​និវត្តន៍​របស់​កងកម្លាំងរ​បស់​កម្ពុជា ពេល​នេះ​សបញ្ជាក់​ឱ្យឃើញ​ពី​សមត្ថភាព និង​សក្តានុពល ដ៏​ខ្លាំងខ្លា​របស់ កងយោធពល​ខេមរភូមិន្ទ ក្នុងការ​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​ប្រព័ន្ធ​ពហុ​ជាតិ របស់​អង្គការសហប្រជាជាតិ និង​ជា​ការបង្ហាញ ពី​កិច្ចខិតខំ​របស់​ក្រសួង​ការពារជាតិ គណៈកម្មការ​ជាតិ ក្រសួង​ស្ថាប័ន និង​គ្រប់​កងឯកភាព នៅក្នុង​កង​យោធពលខេមរភូមិន្ទ ដែល​បាន​រួមគ្នា​រៀបចំ​ការងារ​គ្រប់​ផ្នែក​ទាំង​ធនធានមនុស្ស ឧបករណ៍ មធ្យោបាយ និង​ធ្វើការ​ហ្វឹកហ្វឺន​ជាប្រចាំ តាម​និយាម​របស់ អង្គការសហប្រជាជាតិ​ផងដែរ​។​

​សូមជម្រាបថា កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ដែល​ធ្វើ​មាតុភូមិនិវត្តន៍ នាពេលនោះ​រួមមាន​៖ កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​១៨៩ ចំនួន​១៦៥​រូប កង​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​លេខ​១២៣ ពី​ប្រទេស​ម៉ាលី​ចំនួន​១៤៤​រូប និង​កងរាជអាវុធហត្ថ​លេខ​៦១៨ ពី​ប្រទេស​ស៊ូដង់​ខាងត្បូង​ចំនួន​៧៣​រូប​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×