Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេ​ក្ខ​នារី​មកពី​ប្រទេសប្រេ​ស៊ីល គ្រង​ម្កុដ​រាជ​នី​សម្រស់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៧

spot_img

ភ្នំពេញ​៖​លទ្ធផល​ចុងក្រោយ​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់​ព្រា​ត់រា​ជនី​សម្រស់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៧ (Miss Global 2017) បេ​ក្ខ​នារី​មកពី​ប្រទេសប្រេ​ស៊ីល​បាន​ទទួល​គ្រង​ម្កុដ​រាជ​នី​សម្រស់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៧ នៅ​មជ្ឈមណ្ឌល និង​ពិ​ព័​រណ៌កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​រាត្រី​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ជាក់ស្តែង​នៅ​រាត្រី​នេះ​ជា​លើ​ទី​១ ហើយក៏​ជា​មោទនភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ការទទួល​ព្រឹត្តិការណ៍ Miss Global 2017 នាពេលនេះ​។ ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​ក្នុង​គោលបំណង បង្ហាញ សម្រាស់ និង​សម្ថ​ភាព​របស់បេ​ក្ខ​នារី​មកពី​ប្រទេស​ផ្សេងៗ តាមរយៈ ការបង្ហាញ​រាងកាយ ស្នាមញញឹម​ដ៏​ស្រស់​ស្អាត​ក្នុង​សម្លៀក​បំពាក់ ប្រពៃណី និង​សម័យ និង​ការបញ្ចេញ​សម្ថ​ភាព​ជំនាញ​ផ្សេងៗ ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​វប្បធម៌ សិល្បៈ និង​បង្កើន​ស្មារតី​សាមគ្គីភាព និង​មិត្តភាព​ក្នុងចំណោម បេ​ក្ខ​នារី នៃ​បណ្តា​ប្រទេស​ដែល​ចូលរួម​។​

​បេ​ក្ខ​នារី Miss Global ទាំងអស់​ក៏​បាន​ទស្សនា​រមណីយដ្ឋាន​នានា ទស្សនា​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ចូលរួម​បុណ្យអុំទូក​ប្រពៃណី​ជាតិខ្មែរ ធ្វើ​ការងារ​មនុស្សធម៌ ការងារ​អប់រំ និង​ការងារ​បរិស្ថាន ។​ល​។ ហើយក៏​បាន​ធ្វើ​ការផ្លាស់​ប្តូរ​នូវ​វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​នៃ​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​ដោយ​បាន​បង្ហាញ​នូវ​ភាពសប្បាយ​រីករាយ និង​ស្និទ្ធិសាល​ក្រៃលែង ។ កម្មវិធី​នេះ​គឺ​បាន​បង្ហាញ​យ៉ាងច្បាស់​សុខ​សន្តិភាព​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ហើយក៏​ជា​ផ្នែក​មួយ​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​ទៅ​ពិភពលោក ជាពិសេស ការអភិវឌ្ឍន៍ សម្រស់​ធម្មជាតិ​របស់​ប្រទេស​យើង ស្នាមញញឹម និង​កាយវិការ​រាក់ទាក់​ដ៏​ស្មោះស្ម័គ្រ​របស់ ប្រជាជន​កម្ពុជា​យើង​ទៅកាន់​ពភិព​លោក​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​លោកស្រី​ម៉ែន សំអន ឩ​បនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង ឲ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង​។ ប្រការ​ដែល​កម្ពុជា​អាច​ធ្វើជា​ម្ចាស់ផ្ទះ​បាន គ៏​ព្រោះតែ​មាន​ការដឹកនាំ​ប្រកប​ដោយ​គត្តិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ប្រទេស​ឲ្យមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​វប្បធម៌ និង​សិល្បៈ​ក៏​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ មិន​ដូច​អ្វី​ដែល​គណបក្ស​ប្រឆាំង ដែល​តែងតែ​ញ៉ោះញ៉ុ​ង និង​លាប​ព៌ណ​គ្រប់​រូបភាព ហើយ​ជានិច្ចកាល​តែង​រារាំង​ដល់​ការអភិវឌ្ឍន៍​របស់​រា​ជ​រដ្ឋាភិបាល​គ្រប់បែបយ៉ាង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×