Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឲ្យ​កងកម្លាំងប្រដាប់អាវុធ បង្ក្រាប​បទល្មើស​នៅ​តាម​បន្ទាត់​ព្រំដែន ក្នុង​ខេត្ត​ត្បូងឃ្មុំ​

spot_img

​ត្បូងឃ្មុំ​ ៖ អភិបាលខេត្ត​ត្បូងឃ្មុំ ស្នើឲ្យ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ សហការ​គ្នា​បង្ក្រាប​រាល់​បទល្មើស​នៅតាម​បន្ទាត់​ព្រំដែន ក៏ដូចជា នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ ការស្នើ​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង ច្រកទ្វារព្រំដែន​​និង​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព តាម​បន្ទាត់​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​

​លោក លី ឡេង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពង្រឹង​ស្ថិរភាព សន្តិសុខ​​សណ្ដាប់ធ្នាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​តាម​បណ្តោយ​បន្ទាត់​ព្រំដែន រវាង​ខេត្ត​ត្បូងឃ្មុំ និង​ប្រទេស​ជិតខាង​​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​នៅតាម​បន្ទាត់​ព្រំដែន ប្រកបដោយ​ប្រសិទ្ធភាព និង​ផលប៉ះពាល់​នានា​ជា​អវិជ្ជមាន​។ ខេត្ត​ត្បូងឃ្មុំ​​កន្លង​មក​សភាព​ការណ៍ ល្អប្រសើរ បង្ក​ភាព​អនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ​។ ម្យ៉ាងទៀត​សភាពការណ៍​​តាម​តំបន់​ព្រំដែន ក៏​មាន​ការ​ភាព​ស្ងាប់​ស្ងាត់​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍​ផងដែរ​។​ ​រាល់​បទល្មើស​នៅ​តាម​បន្ទាត់​ព្រំដែន​ក៏ដូចជា នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សហការ​គ្នា​បង្ក្រាប​​និង​ទប់ស្កាត់​ភ្លាមៗ រាល់​សកម្មភាព​ដែល​បង្ក​ឲ្យមាន​ភាពអសន្តិសុ​ខ គ្មាន​សណ្ដាប់ធ្នាប់ ជាពិសេស បទល្មើស​ឆ្លងដែន​ ​និង​រាល់​ទំនិញ​ចេញ​ចូល​ខុស​ច្បាប់​នានា​ផងដែរ​។​

​លោក​អ​ភ​បាល​ខេត្ត បាន​ណែនាំ​ដល់​មន្ត្រី និង​កងកម្លាំង​នៅតាម​បន្ទាត់​ព្រំដែន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សភាពការណ៍​​នៅតាម​តំបន់​ព្រំដែន​ឲ្យ​បន្ត​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ ដោយ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​​តាមរយៈ​ការបង្កើត​វិធានការ​ប្រមែប្រមូល​ព័ត៌មាន​ជាប្រចាំ ដើម្បី​មាន​វិធានការ​ទាន់ពេល​ក្នុង​ការទប់ស្កាត់​​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ប្រកបដោយ​ប្រសិទ្ធភាព​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×