Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បវ​វក​ញ្ញា​Kenya ត្រូវ​កាត់ទោស​ប្រហារជីវិត ព្រោះ​សម្លាប់​គូស្នេហ៍​

spot_img

សាលក្រម​ប្រហារជីវិត​ដែល​ពុំ​ធ្លាប់មាន​៣១​ឆ្នាំ​មកហើយ​នៅ​ប្រទេស​នេះ ឥឡូវ​ត្រូវបាន​តុលាការ​អនុវត្ដ​ន៍​ចំពោះ​នាង​Ruth Wanjiku Kamande បវរកញ្ញា Lang’ata năm 2016​។​

​Wanjiku Kamande ពេល​ពាក់​មកុដ Lang’ata năm 2016​។​

​តុលាការ​កំពូល​នៃ​រដ្ឋធានី Nairobi, Kenya កាលពី​ថ្ងៃទី​១៩​ខែកក្កដា បាន​កាត់ទោស​ប្រហារជីវិត​នាង​Wanjiku Kamande ពីបទ​សម្លាប់​មនុស្ស​- នេះ​បើតាម​Channel News Asia​។​

​ចៅក្រម Lesiit បាន​ថ្លែង​នៅពេល​ប្រកាសថា​៖ «​ខ្ញុំ​ចង់ឱ្យ​យុវវ័យ​ទាំងឡាយ​ដឹងថា​នឹង​ពុំមាន​ទីបញ្ចប់​អ្វី​ប្រសើរ​ឡើយ​ប្រសិនបើ​ពួកគេ​សម្លាប់​មិ​ត្ដ​ប្រុស​ឬ​មិត្តស្រី​របស់ខ្លួន​ពេល​មាន​អារម្មណ៍​អស់សង្ឃឹម ឬ​ធុញទ្រាន់ អ្នក​គួរ​គប្បី​អធ្យាស្រ័យ ហើយ​បំភ្លេច​វា​ចោល​ទៅ​»​។​

​នាង​Wanjiku Kamande បានសម្លាប់​មិ​ត្ដ​ប្រុស​Farid Mohammed, អាយុ​២៤​ឆ្នាំ ដោយ​កាំបិត​ធ្វើ​ម្ហូប​កាលពី​ខែកញ្ញា​២០១៥​។​ចៅក្រម​ខាងលើ​បដិសេធចោល​នូ​អំណះអំណាង​ថា​ជា​ទង្វើ​ស្វ័យការពារ​និង​សង្កត់ធ្ងន់ថា ស្នាម​ចាក់​២៥​កាំបិត​លើ​ជនរងគ្រោះ​វា​ជា​ទង្វើ​មានការ​គ្រោងទុក​។​

​គ្រួសារ​ជនរងគ្រោះ​ស្វាគមន៍​នូវ​សាលក្រម​នេះ ខណៈពេលដែល​ក្រុម​សិទ្ធិមនុស្ស​ធ្វើការ​បដិសេធ​ប្រឆាំង ហើយ​ថា​សាលក្រម​នេះ​គឺជា​ទង្វើ​ញុះញង់​បន្ដ​អនុវត្តន៍​ច្បាប់​ប្រហារ​ធ​ជីវិត ខណៈពេលដែល​ប្រទេស​នេះ​បាន​ប្រឹងប្រែង​បញ្ចៀស​ការកាត់ទោស​ប្រហារជីវិត​ក្នុង​រយៈពេល​៣១​ឆ្នាំ​មកនេះ​៕

លីសា


spot_img
×