Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​គូលែន ត្រូវ​បាន​រថយន្ត​ខ្លួនឯង​បុក រងរបួស​ធ្ងន់ ឯ​ជន​បង្ក​ជា​មន្ត្រី​បរិស្ថាន​គូលែន​ព្រហ្ម​ទេព ត្រូវ​ចាប់ខ្លួន​

spot_img

​ព្រះវិហារ​ ៖ អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​គូលែន ត្រូវ​បាន​រថយន្ត​ខ្លួនឯង​បុក​ទាំង​កំរោល រងរបួស​ធ្ងន់ ចំណែក​ជន​បង្ក​ជា​មន្ត្រី​បរិស្ថាន​គូលែន​ព្រហ្ម​ទេព ប្រចាំ​ស្នាក់ការ​តា​កឹង ដែល​បង្ក​របួស​ដល់​ម្ចាស់​រថយន្ត​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ម្ចាស់​រថយន្ត ត្រូវ​រថយន្ត​ខ្លួនឯង​បុក រងរបួស​ធ្ងន់ធ្ងរ បន្ទាប់ពី​រូប​គាត់​ទៅ​លេង​ផ្ទះ​មិត្តភក្តិ ហើយ​ពេល​ទៅដល់​ក៏​ពន្លត់​ម៉ាស៊ីន ចុះ​ពី​លើ​រថយន្ត​ទុក​ឲ្យ​មិត្តភក្តិ​ម្នាក់​ទៀត​នៅលើ​រថយន្ត​។ បន្ទាប់​ពី​ចុះ​បាន​មួយ​ភ្លែត ក៏​បានលឺ​សំឡេង​រថយន្ត​បញ្ឆេះ​ឡើងវិញ ហើយ​ថយ​ក្រោយ​ធ្លាក់​ក្នុង​ភក់ ឃើញ​ដូច្នេះ​គាត់​បាន​រត់​ទៅ​ស្រែក​ឲ្យ​អ្នករួមដំណើរ ដែល​នៅ​ក្នុង​រថយន្ត​នៅ​ឲ្យ​ស្ងៀម ចាំ​ខ្លួន​ទៅ​បើក ភ្លាម​នោះ​ស្រាប់តែ​រថយន្ត​ស្ទុះ​មក​បុក​គាត់​ទាំង​កំរោល​តែម្តង​។ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្ត​ព្រះវិហារ​។​

​មន្ត្រី​នគរបាល​ស្រុក​គូលែន បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត បាន​បើក​រថយន្ត​របស់​ខ្លួន ដោយ​មាន​អ្នករួមដំណើរ​ម្នាក់ទៀត មក​ឈប់​មុខ​ផ្ទះ​អ្នក​ស្គាល់គ្នា ដែល​ជា​កន្លែងកើតហេតុ​។ ពេលនោះ ជនរងគ្រោះ​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ឈប់ ហើយ​ចុះ​ដើរ​ទៅ​លេង​ផ្ទះ​អ្នក​ដែល​ស្គាល់គ្នា​នោះ ចំណែក​អ្នករួមដំណើរ​ជាមួយ​មិនបាន​ចុះ​ពី​លើ​រថយន្ត​នោះទេ ស្របពេល​ដែល​ម្ចាស់​រថយន្ត​កំពុង​និយាយ​គ្នា ស្រាប់តែ​រថយន្ត ដែល​ពន្លត់​ម៉ាស៊ីន​នោះ​បាន​បញ្ឆេះ​ឡើងវិញ ហើយ​ថយក្រោយ​ធ្លាក់​ក្នុង​ភក់ ឃើញ​ដូច្នេះ​ម្ចាស់​រថយន្ត រត់​ទៅ​ស្រែក​ឱ្យ​អ្នករួមដំណើរ ដែល​នៅ​ក្នុង​រថយន្ត​នៅ​ឱ្យ​ស្ងៀម ចាំ​ខ្លួន​ទៅ​បើក ស្រាប់តែ​រថយន្ត​ស្ទុះ​មក​បុក​គាត់ និង​ម៉ូតូ ហើយ​បន្ត​ទៅ​បុក​សសរផ្ទះ បាក់​អស់​២​ដើម​។ ក្រោយ​ហេតុ​ការកើតឡើង​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​មន្ត្រី​នគរបាល​ស្រុក​គូលែន បាន​បន្តទៀតថា ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​មាន​ឈ្មោះ ធួន សា​វៀត អាយុ​៤៦​ឆ្នាំ មុខរបរ អនុប្រធាន​ការិយាល័យ​អប់រំ​ស្រុក​គូលែន ចំណែក​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ ណៃ វណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មន្ត្រី​បរិស្ថាន​ប្រចាំ​នៅ​ស្នាក់ការ​តា​កឹង ហើយ​រថយន្ត​បង្ក​ម៉ាក​តាកូ​ម៉ាពណ៌សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q 9921​ខូចខាត​ផ្នែក​ខាងមុខ ។ បច្ចុប្បន្ន​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​។​

​សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា អាច​បណ្តាលមកពី​អ្នករួមដំណើរ​នៅក្នុង​រថយន្ត​គាត់​ក្តៅស្អុះ​ពេល​ពន្លត់​ម៉ាស៊ីន​រថយន្ត ធ្វើឱ្យ​គាត់​កាច់​សោរ​បញ្ឆេះ​វិញ ស្រប​ពេល​មិន​ចេះ​បើក​ផង​ក៏​ប៉ះ​ចង្កឹះ​លេខ​ថយក្រោយ​ធ្លាក់​ភក់​តែម្តង ហើយក៏ដាក់​ចង្កឹះ​លេខ​ទៅមុខ​វិញ​បណ្តាល​ឱ្យ​បុក​មនុស្ស បុក​ម៉ូតូ និង​បុក​សរសរ​ផ្ទះ​ដាច់​អស់​២​ដើម​តែ​ម្តង​ទៅ​។ តែ​ទោះជា​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន​ប៉ុណ្ណោះ រឿង​ពិត​យ៉ាងណា​នោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​។​

​លោក​វរសេនីយ៍ទោ ឡា​ញ់ លី​ស៊ីវ​ឡេង អធិការនគរបាល​ស្រុក​គូលែន បានឲ្យដឹងថា បុរស​ឈ្មោះ ណៃ វណ្ណា ជា​មន្ត្រី​បរិស្ថាន​គូលែន​ព្រហ្ម​ទេព ប្រចាំ​ស្នាក់ការ​តា​កឹង ដែល​បង្ក​របួស​ដល់​ម្ចាស់​រថយន្ត​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×