Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង​វិញ​ចេះ​នឹកឃើញ​យក​សន្លឹកឆ្នោត​គិតថា​ខុស​មក​ផ្ទៀង​ឡើងវិញ​ទើប​ភ្ញាក់​ព្រើត​ដឹងថា​បាន​ត្រូវ​ឆ្នោត​,…១​លាន​ដុល្លារ​(មានវីដេអូ)

spot_img

​ដោយ​គិតថា​សន្លឹកឆ្នោត​នេះ​ខុស បុរស​ម្នា​ក់នៅ Carolina​ខាងជើង​បាន​បោះ​សន្លឹកឆ្នោត​លើ​កម្រាល​ជើង​ក្នុង​រថយន្ដ ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ទើប​លោក​ដឹងថា​ប៊ិះ​បាត់អស់​១​លាន​ដុល្លារ​។​

James Strickland ឱ្យដឹងថា លោក​បាន​ទិញ​សន្លឹកឆ្នោត Extreme Millions ពី​ហាង​ទំនិញ​មួយ​នៅ​ទីក្រុង​Thomasville ហើយ​បាន​បោះចោល​លើ​កម្រាល​រថយន្ដ ព្រោះ​គិតថា​វា​មិនត្រូវ​។​លោក​បានឱ្យដឹងថា ខ្លូន​តែង​ទម្លាប់​ធ្វើបែបនេះ​។​

​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ព្រោះ​ទំនេរ​មិនដឹង​ធ្វើ​អ្វី ក៏​ប្រមូល​សន្លឹកឆ្នោត​ដែល​ខុស​នៅលើ​កម្រាល​ជើង​រថយន្ដ​ពិនិត្យមើល​ម្ដងទៀត​។​ស្រាប់តែ​ក្នុងចំណោម​សន្លឹកឆ្នោត​ទាំងនោះ​មាន​សន្លឹកឆ្នោត​ត្រូវបាន​ប្រាក់​១​លាន​ដុល្លារ​។ ខ្ញុំ​ពិតជា​ត្រេកអរ​ឡើង​ញ័រ​អស់​សព្វ​រាងកាយ ព្រោះថា​១​លាន​ដុល្លារ​អាចធ្វើ​ឱ្យមាន​ការប្រែប្រួល​យ៉ាងច្រើន​ក្នុង​ជីវិត​។​

James Strickland និង​ភរិយា​បាន​ទៅ​បើក​លុយ​ផ្ដាច់​ចំនួន 423.014 USD បន្ទាប់ពី​កាត់​ពន្ធ​ចេញ​៕

លីសា

spot_img
×