Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​អនុប្រធាន​ភូមិ​ព្រែក​ជ្រៅ និង​បក្ខពួក​២​នាក់​ទៀត ក្លែង​ឯកសារ​ប្រជាពលរដ្ឋ​រំលោភ​យក​ដី​

spot_img

​កណ្តាល ​៖ អនុប្រធាន​ភូមិ​ព្រែក​ជ្រៅ និង​បក្ខពួក​២​នាក់​ទៀត​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល លោក ងួន វុទ្ធី បាន​ចេញ​ដីកា​សម្រេច​បង្គាប់​ឲ្យ​ឃុំខ្លួន​ដាក់ពន្ធនាគារ ដែល​បាន​ក្លែង​ឯកសារ​សាធារណៈ​ដើម្បី​រំលោភ​យក​ដី​ផ្លូវ​របស់​អ្នកភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។​

​តុលាការ​សម្រេច​ឃុំខ្លួន ជនជាប់ចោទ​ទាំង​៣​នាក់ ដាក់​ពន្ធនាគារ​ម្នាក់​៦​ឆ្នាំ និង​សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ​ចំនួន​២០​លាន​រៀល​។ ជនជាប់ចោទ​ទាំង​៣​នាក់ ទី​១៖​ឈ្មោះ ជួប ផាត ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​, ទី​២៖​ឈ្មោះ អ៊ឹម សារឿ​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ អ្នក​ទាំង​២​ត្រូវជា​ប្តី​ប្រពន្ធ រស់នៅ​ក្នុង​ភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្ត​កណ្តាល និង​ទី​៣៖​ឈ្មោះ គង់ ដួង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​អនុប្រធាន​ភូមិ រស់នៅ​ក្នុង​ភូមិ​ព្រែក​ជ្រៃ ឃុំ​រកា​កោង​ទី​២ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​ ​ជនជាប់ចោទ​ទាំង​៣​នាក់​បាន រួមគំនិត​គ្នា​ក្លែង​ឯកសារ​សាធារណៈ រំលោភ​យក​ដី​ផ្លូវ ចូល​ទៅកាន់​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​ខាងលើ ដោយ​រំកិល​ផ្ទះ​ជាន់​ទៅ​លើ​ផ្លូវ គោលបំណង​រំលោភ​ផ្លូវ ធ្វើ​ជា​ដី​កម្មសិទ្ធិ​។​

​តាម​កំណត់ហេតុ​របស់​តំណាង​អយ្យការ​សាលាដំបូង​ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ដោយ​មាន​លោក ឆាយ លី​ហ៊ាង ជា​ក្រឡាបញ្ជី​អម​ផងដែរ បាន​សាកសួរ​លម្អិត​ទៅលើ​ឈ្មោះ អ៊ឹម សារឿ​ន ហើយ​ជនសង្ស័យ​បាន​សារភាព​ខ្លួន បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ គង់ ដួង ចំនួន​២០​ដុល្លារ ដើម្បី​ឲ្យ​គាត់​ជួយ​ចេញ​លិខិត​បញ្ជាក់​លើ​កម្មសិទ្ធិ​ដីធ្លី​។ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១១ លោក គង់ ដួង ដែល​ខ្លួន​មាន​តួនាទី​ជា​អនុ​ភូមិ​ព្រែក​ជ្រៅ បាន​ចេញ​លិខិតបញ្ជាក់​ដីធ្លី​មួយកន្លែង ដោយ​ក្លែង​ស្នាម​មេដៃ របស់​សាក្សី​ឈ្មោះ អាន ចាន់ថុល និង​ឈ្មោះ ប៊ូ គីម​។ ម្យ៉ាងវិញទៀត លោក គង់ ដួង ជា​អនុ​ភូមិ​ក្លែងខ្លួន​ជា​មេភូមិ ចុះហត្ថលេខា លើ​កម្មសិទ្ធិ​ដីធ្លី ដែល​ជា​បទល្មើស​ក្លែង​ឯកសារ​សារ​ធា​រណៈ តាម​មាត្រា​៤៤ និង​មាត្រា​១២៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​

​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ សាលាដំបូង​ខេត្តកណ្តាល បាន​បើក​ជំនំជម្រះ​រឿងក្តី​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​ទៅ​ជនរងគ្រោះ ដែល​មាន​លោក ងួន វុទ្ធី ជា​ចៅក្រម​ជំនំជម្រះ និង​លោក សាយ សម្ភស្ស​សេរី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​សួរដេញដោល រួច​ចោទប្រកាន់ ទៅ​ជនសង្ស័យ​ទាំង​៣​នាក់​ថា ក្លែង​ឯកសារ​សាធារណៈ ទើប​លោក ងួន វុទ្ធី សម្រេច​ចេញ​ដី​ការឃុំ​ខ្លួន​ឈ្មោះ ជួប ផាត ដាក់ ពន្ធនាគារ​៦​ឆ្នាំ ចំណែក​២​នាក់​ទៀត ឈ្មោះ អ៊ឹម សារឿ​ន និង​ឈ្មោះ គង់ ដួង គឺ​ត្រូវបាន​កាត់ទោស​ដោយ​កំបាំងមុខ ដាក់​ពន្ធនាគារ​ម្នាក់ៗ​៦​ឆ្នាំ​ដូចគ្នា និង​តម្រូវឲ្យ​រួម​គ្នា​សងជំងឺចិត្ត ដល់​ជនរងគ្រោះ​២០​លាន​រៀល​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×