Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ពិនិត្យ​សុខភាព​នៅ Juventus បាន​បង្ហើប​ឱ្យឃើញ​នូវ​រឿង​ចម្លែក​អស្ចារ្យ​អំពី Ronaldo(មានវីដេអូ)

spot_img

​សូម្បីតែ​អ្នកជំនាញការ​សុខាភិបាល​របស់​Juventus ដែល​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ជ្រើសរើស ណែនាំ​ដល់​កីឡាករ​ដើម្បី​ហ្វឹកហាត់​បង្កើន​ថាមពល​ក៏មាន​ភាព​ស្រឡាំងកាំង​ពេល​ទទួលបាន​លទ្ធផល​ធ្វើ​តេ​ស្ដិ៍​និង​ការត្រួតពិនិត្យ​សុខភាព​ផ្សេងទៀត​របស់ Ronaldo​។​

​តាម​តួលេខ​ទាំងឡាយ​ដែល​គេ​ទទួលបាន​នោះ ថាមពល​របស់ Ronaldo ស្ថិតក្នុង​អាយុ​២០​ប៉ុណ្ណោះ ពោលគឺ​តិចជាង​១៣​ឆ្នាំ​ប្រៀប​នឹង​អាយុ​ពិត​របស់គាត់​។​សរីរាង្គ​របស់គាត់​ប្រាប់ថា គាត់​ទើប​មាន​អាយុ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ពុំមែន​៣៣​ឆ្នាំ​ទេ​។​

​តួលេខ​ខាងលើ​ត្រូវបាន​បូកសរុប​ដោយ​ផ្អែកលើ​ការវាស់វែង ការធ្វើ​តេ​ស្ដិ៍​វិទ្យាសាស្ដ្រ​របស់​ស្ថាប័ន​ពិភពលោក​។​តាម​នោះ​បរិមាណ​ខ្លាញ់​នៅ​រាងកាយ​របស់ Ronaldo មាន​ត្រឹមតែ​៧​ភាគរយ​ប៉ុណ្ណោះ ពោលគឺ​តិចជាង​៣​ភាគរយ​ប្រៀប​នឹង​កម្រិត​មធ្យម​របស់​កីឡាករ​អាជីព​។​បរិមាណ​ទម្ងន់​សាច់ដុំ​ស្ថិតនៅ​ទម្ងន់​៥០​ភាគរយ ខ្ពស់ជាង​៤​ភាគរយ​ប្រៀប​នឹង​កម្រិត​មធ្យម​នៃ​បណ្ដា​កីឡាករ​អាជីព​។​


​ហើយ​ចុងក្រោយ​ល្បឿនរ​ត់របស់ Ronaldo គឺ​33,98 km/h នៅ​World Cup 2018 គឺ​លឿន​ជាង​កីឡាករ​ទាំងអស់​ក្នុងការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​នេះ​។​

​អ្នកជំនាញ​ការនិយាយ​ថា ខាងលើ​គឺជា​តួលេខ​ល្អ​ណាស់ បញ្ជាក់ថា​ថាមពល​របស់គាត់​គឺ​ប្រហាក់ប្រហែល​ក្នុង​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ​៕

​សូយន

 

 

spot_img
×