Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រី​ខ្ទើយ​កំណាច​ប្រើ​អំពើហិង្សា​លើ​មិត្តស្រី​ខ្លួន​ដ៏​សាហាវឃោរឃៅ ខណៈ​ពួក​ប្រុសៗ​គ្មាន​ចិត្ត​នៅក្បែរ​បាន​ត្រឹម​ឈរ​មើល (​វីដេអូ​)

spot_img

​នារី​ម្នាក់​នៅក្នុង​ប្រទេស​ថៃ ត្រូវបាន​ដៃគូ​ខ្ទើយ​របស់​នាង ប្រើ​អំពើហិង្សា​ដ៏​សាហាវឃោរឃៅ ខណៈ​អ្នក​នៅក្បែរ​បាន​ត្រឹម​ឱបដៃ​ឈរ​មើល គ្មាន​ចិត្ត​ជួយ​សោះឡើយ ។​

​រឿងរ៉ាវ​បានចាប់ផ្តើម នៅពេលដែល​ខាង​ស្រី បាន​ដើរទៅ​កាន់​ដៃគូ​ខ្ទើយ​របស់​នាង ដែល​កំពុង​អង្គុយ​នៅ​ខឿន នៃ​អគារ​ផ្ទះល្វែង​មួយ ។ បន្ទាប់ពី​បាន​ដើរទៅ​ដល់ នារី​នោះ​ក៏បាន​សួរនាំ​ខ្ទើយ​ដើរតួ​ជា​មិត្ត​ប្រុស​របស់​នាង អំពី​រឿង​អ្វីមួយ ។ ប៉ុន្តែ ជាការ​ឆ្លើយតប ស្រាប់តែ​ខ្ទើយ​នោះ​ដាល់​ទៅ​មិត្តស្រី​ខ្លួន​ចំ​កណ្តាល​មុខ​១​ដៃ ហើយ​ភ្លាមៗ​នោះ ខាង​ស្រី​ក៏បាន​ដាល់​ទៅវិញ​១​ដៃ ។​

​នៅក្នុង​វីដេអូ​២​ដាច់ដោយឡែក​ពីគ្នា បានបង្ហាញ​នារី​រងគ្រោះ ត្រូវបាន​អូស និង​វាយ​ផ្តួល​ទៅនឹង​ដី និង​បោក​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ ។​

​ដៃគូ​របស់​នាង​មិន​ឈប់​ប្រើ​អំពើហិង្សា​នៅ​ទីនោះ ទោះបីជាមិត្តស្រី​ខ្លួន​ដេក​ដួល​ទៅនឹង​ដៃ​លែង​កម្រើក​ក៏ដោយ ។ ស្រី​ខ្ទើយ​នោះបាន​បន្ត​ទាត់​ធាក់​លើ​ខ្លួនប្រាណ​នាង និង​សូម្បី​យក​ជើង​ធាក់​លើ​ផ្ទៃមុខ និង​តំបន់​ពោះ​របស់​នាង​យ៉ាង​សាហាវ​បំផុត ។​

​នារី​រងគ្រោះ​បន្ទាប់មក ត្រូវបាន​អូស​ទៅកាន់​កន្លែង​ដើម នៃ​មាត់​ច្រកចូល ។ ប៉ុន្តែ គេ​ពិតជា​មានការ​ហួសចិត្ត​យ៉ាងខ្លាំង ខណៈពេលដែល​នៅ​ទីនោះ ភាគច្រើន​ជា​ប្រុសៗ បាន​ត្រឹម​ឈរ​មើល ដោយ​គ្មាន​ចិត្ត​ជួយ​នាង​ឡើយ ។​

​នារី​រងគ្រោះ ត្រូវ​បានឃើញ​លើកដៃ​សំពះ​ឲ្យ​ពួកគេ​ជួយ ប៉ុន្តែ ប្រុស​អត់​ចិត្ត​ទាំងនោះ ពុំ​បើកទ្វារ​ចេញមក​ជួយ​នាង​ទេ ។ នាង​សំណាង​ហើយ ដែល​បាន​នារី​ម្នា​ក់បាន​ចូលមក​ដល់ និង​ចាប់ផ្តើម​អន្តរាគមន៍ ទើប​ពួក​បុរសៗ​ទាំងនោះ​ក៏​ចេញមក​មើល ដែល​ធ្វើ​ឲ្យ​ខ្ទើយ​រូបនោះ​ឈប់​សកម្មភាព​ហិង្សា​ដ៏​សាហាវ​របស់ខ្លួន និង​ជិះ​ម៉ូត​ចេញទៅ ។​

​ទោះយ៉ាងណា នៅ​ថ្ងៃស្អែក ខ្ទើយ​ដើរតួ​ជា​មិត្ត​ប្រុស​ដ៏​កំណាច​នេះ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ពីបទ​ប្រើ​អំពើហិង្សា​ដ៏​សាហាវឃោរឃៅ​នេះ ៕ ឧ​ត្ត​ម​

     

spot_img
×