Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ផឹកស្រា​ស្រវឹង ដើរ​ធ្លាក់ទឹក ឈ្លក់​ស្លាប់​

spot_img

​កណ្តាល ​៖ បុរស​ម្នាក់ ដើរ​ធ្លាក់​ប្រឡាយទឹក​លង់​ស្លាប់​តែម្តង ដោយសារ​ស្រវឹងស្រា ដែល​ករណី​នេះ​កើត​ហេតុ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​២២ នៅ​ចំណុច​ក្នុង​ប្រឡាយ​ទឹក ភូមិ​ព្រែក​រាំង​(​ក​) ឃុំ​ទឹក​វិល ស្រុក​ស្អាង ។​

​សេនាធិការ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ហៀ​ង បញ្ញា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​រាំង​(​ក​)​ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល​។ នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ដើរ​ធ្លាក់​ក្នុង​ទឹក​ប្រឡាយ ដែល​នៅ​ក្រោយ​ផ្ទះ ។ លុះ​បាត់​ជនរងគ្រោះ​យូរពេក ក្រុមគ្រួសារ ក៏​ដើររក​ប្រទះ​ឃើញ​ជន​រង​គ្រោះ នៅក្នុង​ប្រឡាយ​ទឹក ស្លាប់បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍ បន្ទាប់​មក​កម្លាំង​ជំនាញ ពិនិត្យ​ហេតុ​ស្រុក សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ បាន​ធ្វើ​ការពិនិត្យ​សាកសព ពុំ​មាន​ស្លាកស្នាម អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ ។​

​នគរបាល​ស្រុក​ស្អាង​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ឈ្លក់ទឹក ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×