Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រថយន្ត​ដឹកឈើ បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់ របួសធ្ងន់ នៅ​ម្តុំ​ត្រពាំង​អញ្ចាញ​

spot_img

​កំពង់ឆ្នាំង ​៖ ស្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង បាន​បើក​ទៅ​បុក​ម៉ូតូ​មួយគ្រឿង ពេញ​មួយ​ទំហឹង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ។​ ជនរងគ្រោះ ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១១​ព្រឹក ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​ខាង​មុខ​ក្លោងទ្វារ ចូល​ទៅ​វត្ត​ធម្ម​វន្ត ក្នុង​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ជន​គ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្ត សញ្ញាណ​នោះទេ ខណៈ​ពេល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ ចំណែកឯ​អ្នកបើក​រថយន្ត​បង្ក​ត្រូវបាន​ចាប់ខ្លួន ដើម្បី​សួរនាំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×