Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​យុទ្ធនាការ​ជួសជុល​ទ្រង់ទ្រាយ​ធំ ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បើក​យុទ្ធនាការ​ជួសជុល​ទ្រង់ទ្រាយ​ធំ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ដោយសារ​ការហូរ​ច្រោះ​តួ​ទំនប់ ( រន្ធ​នាគ​) ដ៏​ធំ​បំផុត​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែកក្កដា ។ ការហូរ​ច្រោះ (​រន្ធ​នាគ​) ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រង់​ចំណុច​ភូមិ​ថ្ម ឃុំ​ទៀន ខណ្ឌដង្កោ ត្រូវបាន​ចាត់ទុក​ថា​ជា​រន្ធ​នា​គ​ដែល​ធំ​បំផុត និង​មិន​ដែល​ជួបប្រទះ​នា​ពេលកន្លងមក ។ រន្ធ​នា​គនេះ​មាន​មុខកាត់ ៣,៦០ ម៉ែត និង​ជម្រៅ ៤,៦០ ម៉ែត្រ ។​

​គឺ​ត្រង់​ចំណុច​នេះ​ហើយ ដែល​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ អន្តរាគមន៍​ទប់ទល់​រហូតដល់​ម៉ោងជាង ១ រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ។ នៅ​ព្រឹក​ថ្ងៃទី​២៤​នេះ ក្រសួង​បាន និង​កំពុង​បើក​យុទ្ធនាការ​ជួសជុល​ឡើង​វិញ ។​

​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ទាំង​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល បាន​ស្រក​ផុតពី​ការព្រួយបារម្ភ​ហើយ ។ ទន្ទឹម​នឹង​ការ​ស្រក​ចុះ​ភ្លាម​នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឱ្យ​ក្រុមការងារ បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ជួសជុល​ឡើង​វិញ​នូវ​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ជាពិសេស គឺ​ផ្តោត​ទៅលើ​កន្លែង​ដែល​មាន​ការហូរ​ច្រោះ​នា​ពេលកន្លងមក ។ យុទ្ធនាការ​ជួសជុល​ទ្រង់ទ្រាយ​ធំ​នេះ ត្រូវបាន​ធ្វើឡើង​នៅ ៥ ទីតាំង​សំខាន់ៗ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ជិត ៥០ គ្រឿង ហើយ​នឹង​ប្រើ​រយៈពេល​យ៉ាងយូរបំផុត ២ ថ្ងៃ ឱ្យ​រួចរាល់​ជា​ស្ថាពរ ។​

​ចំណែក​ទឹកជំនន់​ទន្លេសេសាន​នៅ​ផ្នែក​ខាងលើ បានចាប់ផ្តើម​ស្រក​ចុះ​វិញ​ហើយ ៖ គិត​ត្រឹម​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​ទន្លេសេសាន​នៅ​ផ្នែក​ខាងលើ ចំណុច​ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ បានចាប់ផ្តើម​ស្រក​ចុះ​វិញ​ហើយ ខណៈ​នៅ​ផ្នែក​ខាងក្រោម ចំណុច​ឃុំ​កា​ចូន ស្រុក​វើន​សៃ ទឹក​បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ៩,៣៤ ម៉ែត្រ គឺ​លើស​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១,៣៤ ម៉ែត្រ ។ ទឹក​នៅ​ផ្នែក​ខាងក្រោម នឹង​បន្ត​កើនឡើង​មួយកម្រិត​បន្ថែមទៀត រួច​នឹង​ចាប់​ស្រក​ចុះ​វិញ ជា​បន្តបន្ទាប់​នៅ​រសៀល​ថ្ងៃទី​២៤​កក្កដា​នេះ ។​

​ក្រសួង​ធនធានទឹក បាន​ចេញផ្សាយ​កម្រិត​បរិមាណ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត និង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ ៖

​ដោយ​ ៖ ​កូឡាប​

spot_img
×