Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្របី​វ័ធ​បុរស​ម្នាក់​ស្លាប់ នៅ​ក្នុង​ថ្លុក​ក្របី​

spot_img

​ស្ទឹងត្រែង ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​ក្របី​វ័ធ​ស្លាប់​នៅក្នុង​ថ្លុក​ក្របី កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០១៨ នៅ​ភូមិ​តា​ប៉ ឃុំ​សេង​កុង ស្រុក​សៀម​ប៉ាង ។​

​ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ស្តី​អំពី​ក្របី​វ័ធ​មនុស្ស​ស្លាប់ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន និង​កម្លាំង​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​សេកុង បាន​ចុះ​ត្រួត្យពិនិត្យ​កន្លែងកើតហេតុ បាន​ពិនិត្យ​សាកសព និង​ជុំវិញ​បរិវេណ និង​តាម​សាក្សី​បំភ្លឺ ពិត​ជា​ជនរងគ្រោះ​ស្លាប់ ដោយសារ​ក្របី​វ័ធ​ពិតប្រាកដ​មែន មិន​ជាប់​ពាក់ព័ន្ធ​ករណី​អ្វី​ឡើយ ហើយ​ជំនាញ​បានប្រគល់​សាកសព ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា ដោយ​មាន​ការអនុញាត ពី​លោក​ព្រះរាជអាជ្ញា​ផងដែរ​។​

​នគរបាល​ស្រុក​សៀម​ប៉ាង បានបញ្ជាក់​ថា ជនរងគ្រោះ​ឈ្មោះ ផាន់ ផុយ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ជា​បាំង ឃុំ​ថ្ម​ជាន់ បាន​ស្លាប់​ដោយ​ក្របី​វ័ធ ត្រូវចំ​គល់​ថ្គាម​ខាងឆ្វេង និង​លើគល់​ចិញ្ចើមស្តាំ ដេក​ដួល​ស្លាប់ នៅ​នឹង​ផ្លុក​ក្របី​៕ ​ដោយ​៖​កូឡាប​

spot_img
×