Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រាប សុវត្ថិ និង នៅ សុនី​តា ធ្វើឱ្យ​អ្នកគាំទ្រ​ជាច្រើន នឹក​ស្រណោះ​ដល់​ស្រុក​ស្រែចំការ តាមរយៈ​សកម្មភាព​មួយ​នេះ

spot_img

​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន និយាយ​គ្នា​ថា ជា​តារាចម្រៀង​ម្នាក់ ដែលមាន​សម​ត្ថិ​ភាព​ស​ម្ដែ​បាន​សក្ដិសម​ឥតខ្ចោះ ជាពិសេស​សម្រាប់​តួអង្គ​អ្នកស្រែ​ចំការ ដែល​ការ​ស្លៀកពាក់ និង​កាយវិការ​របស់លោក ពិតជា​សម​គ្មាន​ទាស់​តែម្ដង ជាក់ស្ដែង​ដូចជា​បទ​ចម្រៀង​របស់​លោក​កាលពី​ជាង ១០​ឆ្នាំមុន ដូចជា​បទ «​ម្អម​ស្រែ​» «​បើក​សៀវភៅ​ឃើញ​ស្នេហ៍​» «​សន្យា​ស្រុកស្រែ​» «​ស្នាម​នង្គ័ល​ស្នេហ៍​»…​និង​មាន​បទ​ចម្រៀង​ជាច្រើន​បទ​ទៀត ដែលជា​បទ​បែប​មនោសញ្ចេតនា​បែប​ស្រុកស្រែ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​បំផុត ។

​ងាក​មក​មើល​ថ្មីៗ​នេះដែរ អ្នកគាំទ្រ​បាន​ចាប់អារម្មណ៍​ជាថ្មី ខណៈដែល​បានឃើញ​លោក ព្រាប សុវត្ថិ និង កញ្ញា នៅ សុនី​តា ស្លៀកពាក់​ជា​ជីវភាព​បងប្អូន​ជនបទ អង្គុយ​តាម​មាត់បឹង ដែល​មើលទៅ​ពិតជា​ធ្វើឱ្យមាន​អារម្មណ៍​នឹក​ដល់ ទឹកដី​ស្រែចំការ​ខ្លាំងណាស់ ។

​សម្រាប់​សកម្មភាព​ខាងលើ ត្រូវបាន​គេ​ដឹងថា ជា​សកម្មភាព​នៅក្នុង​វីដេអូ​បទ​ចម្រៀង​ថ្មី​របស់លោក ព្រាប សុវត្ថិ ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ៕ សាវុធ

spot_img
×