Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ ស្នើ​សូម​ឲ្យ​ពលរដ្ឋ គោរព​ច្បាប់​ទាំងអស់គ្នា​

spot_img

​ភ្នំពេញ ​៖ បើ​តាម​ការ​ផ្សព្វផ្សាយ​ក្នុងផេក​របស់លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ បានឲ្យដឹងថា នៅពេល​មាន​បទល្មើស​កើតឡើង ប្រជា​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ផ្តល់ព័ត៌មាន ផ្តល់​វត្ថុតាង​ឱ្យ​សមត្ថកិច្ច ឬ​ប្តឹង​បរិហារ អំពី​បទល្មើស​នោះ​។​

​លោក អេង ហ៊ី បានបញ្ជាក់​ថា “​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន​ពុំ​មាន​សិទ្ធិ​ចូលរួម​ធ្វើ​ការស៊ើបអង្កេត​រឿង​ក្តី​ព្រហ្មទណ្ឌ​ដូចជា ការ​ស្តាប់​ចម្លើយ ការសម្ភាសន៍​ជនសង្ស័យ ឬក៏​នីតិវិធី​ផ្សេង​ទៀត​ឡើយ​។ ច្បាប់​បាន​កំណត់​ច្បាស់​ណាស់ មានតែ​នគរបាល​យុត្តិធម៌ តំណាង​អយ្យការ​អម​សាលាដំបូង និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ទើប​មាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​រឿង​ក្តី​ព្រហ្មទណ្ឌ​បាន​។​
​ហើយ​ការស៊ើបអង្កេត​ជា​ការសម្ងាត់ អ្នក​ដែល​មាន​សមត្ថកិច្ច​ចូលរួម​ក្នុង​ការស៊ើបអង្កេត ត្រូវ​រក្សា​ការសម្ងាត់​វិជ្ជាជីវៈ​របស់​ខ្លួន​”​។​

​អ្នកនាំពាក្យ បាន​បន្ថែមថា “​នា​ពេល​កន្លងទៅ​នេះ យើង​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​មួយចំនួន​តូច គាត់​មិន​យល់​អំពី​ច្បាប់ គាត់​បាន​ទាមទារ​ចូលរួម​ក្នុង​កិច្ចការ​របស់​សមត្ថកិច្ច តាមពិត​គាត់​គ្មាន​សិទ្ធិ​នោះ​ទេ ច្បាប់​មិន​បាន​អនុញ្ញាត​ឱ្យ​គាត់​ចូល​រួម​ទេ​។ សូម​ធ្វើ​អ្វី​ត្រឹម​សិទ្ធិ​របស់​ខ្លួន​បាន​ហើយ កាលណា​ធ្វើ​លើស​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ជាមិនខាន​”​។​

​បើ​តាម​អ្នកនាំពាក្យ បានបញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​មាន​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ទទួល​ស្គាល់ និង​គោរព​សិទ្ធិ​ដូច​មានចែង​ក្នុង​ធម្មនុញ្ញ នៃ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិ​មនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារ​។ ការប្រើ​សិទ្ធិ​សេរីភាព​នេះ មិន​ត្រូវ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​អ្នកដទៃ​ឡើយ​។ ការប្រើ​សិទ្ធិ​សេរីភាព​នេះ ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ច្បាប់​។​ ​ដោយ​៖​កូឡាប​

សូម​អាន​មាត្រា​ខាងក្រោម ដើម្បី​ឱ្យ​យល់ដឹង​ពី​ច្បាប់​ ៖

  

      

spot_img
×