Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ការបោះឆ្នោត ក្រសួងការបរទេស សម្ដែង​ការខកចិត្ត​ចំពោះ​ការអធិប្បាយ​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត​

spot_img

​ភ្នំពេញ​៖ សេចក្ដីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការអធិប្បាយ​កាលពី​ពេល​ថ្មីៗ​នេះ របស់​លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជា ជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​សរសេរ ក្នុង​ទំព័រ​បណ្ដាញ​សង្គម (Facebook) របស់​ការិយាល័យ​ឧត្តមស្នងកា​រ​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ដោយ​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន ពី​ភាពស្របច្បាប់ នៃ​ការ​មិន​ចូលរួម​បោះឆ្នោត និង​ការចោទប្រកាន់ ស្ដី​ពី​ការផ្អាក​សេវាសាធារណៈ ចំពោះ​ជន​ទាំងឡាយណា ដែល​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណា​ច នៅក្នុង​ដំណើការ​ការបោះ ឆ្នោត​តំណាងរាស្ត្រ​នៅ​កម្ពុជា​។​

សេចក្ដីថ្លែងការណ៍​របស់ ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានឲ្យដឹងថា ពេលវេលា និង​គោលបំណង នៃ​ការ​ធ្វើ​ការកត់សម្គាល់រ​បស់​លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត នេះ បាន​ធ្វើឲ្យ​មាន​សំណួរ​ចោទសួរ មួយចំនួន ដោយហេតុ​ថា​ខ្លឹមសារ នៃ​ការកត់សម្គាល់​របស់​គាត់ មាន​ភាពលំអៀង និង​មាន​ការវិនិច្ឆ័យ​ទុកជាមុន នៅក្នុង​បរិបទ នៃ​ការរៀបចំ​ការបោះឆ្នោត ដែល​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​នៅ​កម្ពុជា​។ ការអំពាវនាវ​របស់​គាត់ ហាក់ដូចជា បាន​បង្ហាញ​ឲ្យឃើញ ពី​ការគាំទ្រ​ដល់​យុទ្ធនាការ ដែល​មាន​ការសម្របសម្រួល​ដោយ សម រង្ស៊ី និង​សមាជិក នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ ដោយ​ស្របច្បាប់​រួច​ទៅ​ហើយ​នោះ ហើយ​ដែល​កំពុង​ព្យាយាម ធ្វើឲ្យ​អន្តរាយ​ដល់​ការប្រកួតប្រជែង តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាមរយៈ​ការលើកទឹកចិត្ត អ្នកបោះឆ្នោត​ឲ្យធ្វើ​ពហិកា​រការ​បោះឆ្នោត និង​បង្រៀន​ធ្វើឲ្យ​ខូច​សន្លឹកឆ្នោត នៅ​ថ្ងៃ​បោះឆ្នោត​។ មិន​ដូច​ប្រទេស​ខ្លះ​នោះទេ កម្ពុជា​មិនមាន​ច្បាប់​ណាមួយ ដាក់ទោស ដល់​អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត​នោះ​ទេ​។ ទោះជា​យ៉ាងណា ច្បាប់​បោះឆ្នោត​របស់​កម្ពុ​ជា ដាក់ទោស​តែ​អ្នក​ដែល​ទប់ស្កាត់ អ្នក​ដទៃ​មិន​ឲ្យ​បោះឆ្នោត ដូចដែល​មានចែង​នៅក្នុង​មាត្រា​១៤២ នៃ​ច្បាប់​បោះឆ្នោត តែប៉ុណ្ណោះ​។​

​អ្នករាយការណ៍​ពិសេស ហាក់ដូចជា មើល​មិន​ឃើញ​ពី​ទង្វើ ប្រជា​និយម​ដ៏​គ្រោះថ្នាក់​របស់ សម រង្ស៊ី និង​ក្រុម​របស់​គាត់ ដែល​បាន​អំពាវនាវ​ឲ្យ​យោធា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល អុចអាល​ឲ្យមាន​ការ​ស្អប់ខ្ពើម ពូជសាសន៍ និង​ជនបរទេស ព្រមទាំង​បង្ក​គំនិត​ជាតិ និយម​ជ្រុល ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង សន្តិភាព​ជាមួយ ប្រទេសជិតខាង​មួយ​របស់​កម្ពុជា​។ ការប្រព្រឹត្ត​បែបនេះ ពុំ​មាន​ជា​លក្ខណៈ​លទ្ធិប្រជាធិបតេយ្យ ទាល់តែសោះ ហើយ​ដែល​ត្រូវ​ទទួល បានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។​

​ទាក់ទង​បញ្ហា​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ធ្វើ​ការកត់សម្គាល់ ប្រកប​ដោយ​ការសោកស្តាយ យ៉ាងខ្លាំង ចំពោះ​អ្នករាយការណ៍​ពិសេស ដែល​មិន​បាន​លើកឡើង ទាល់តែសោះ ពី​ការប្រព្រឹត្ត​អប្រជាធិបតេយ្យ ដូចដែល​បាន​លើកឡើង​ខាង លើ​។ ការសង្កេត​ប្រកបដោយ យុត្តិធម៌​និង​សត្យានុម័ត នៃ​ដំណើរការ​បោះឆ្នោត គួរ​គូសបញ្ជាក់​ពី​ធម្មជាតិ​បក្សប្រឆាំង ដ៏​កំសោយ ដែល​ប៉ុនប៉ង​រំខាន​ដល់​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ ដែល​ទទួល​បាន​ដោយ​លំបាក​នៅ​កម្ពុជា​។​

ពាក់ព័ន្ធ​បញ្ហា​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ស្នើ​ដល់​អ្នករាយការណ៍​ពិសេស ឲ្យ​គោរព​ឲ្យ​បាន​ហ្មត់ចត់​នូវ “​ក្រម​ប្រតិបត្តិ​សម្រាប់​អ្នក​ដែល​មាន​អាណត្តិ នៅ​ក្នុង​កិច្ចដំណើរការ​ពិសេស នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​” និង “​កូនសៀវភៅ​ណែនាំ អំពី​ប្រតិបត្តិការ នៃ​នីតិវិធី​ពិសេស នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​”​។​

​ចំពោះ​របាយការណ៍​ដែលថា អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម មិន​ផ្តល់​សេវាសាធារណៈ ដល់​អ្នក​ដែល​មិន​បោះឆ្នោត ឲ្យ​គណបក្ស​កាន់ អំណាច ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធានា​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ នូវ​សេវា​សាធារណៈ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ និង​ឋានៈ​សង្គម​របស់​ពួកគេ​ឡើយ​៕ ​ដោយ​៖​កូឡាប​

spot_img
×