Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រគល់​សម្ភារៈ​អេឡិចត្រូនិច និង​បច្ចេកវិទ្យា​ព័ត៌មាន ជូន​វិទ្យាស្ថាន​ជាតិ​ការទូត និង ទំនាក់ទំនង​អន្តរជាតិ​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នៅ​ទីស្ដីការក្រសួង លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ និង​លោក Xiong Bo ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រគល់​សម្ភារៈ​អេឡិចត្រូនិច និង​បច្ចេកវិទ្យា​ព័ត៌មាន ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៧៥.៥៨៥ ដុល្លារ​អាមេរិក ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​វិទ្យាស្ថាន​ជាតិ​ការទូត និង ទំនាក់ទំនង​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​

​ការគាំទ្រ​របស់​ប្រទេស​ចិន​នេះ ឆ្លើយតប​នឹង​តម្រូវការ​របស់​វិទ្យាស្ថាន​ក្នុង​ការពង្រឹង​សមត្ថភាព​អ្នកការទូត​អាជីព​របស់​កម្ពុជា​លើ​ផ្នែក ICT, Digital Economy និង​ការទូត ព្រមទាំង​អនុញ្ញាត​ឲ្យ​វិទ្យាស្ថានព​ង្រឹ​ង​សកម្មភាព​ទំនាក់ទំនង​សាធារណៈ និង​សកម្មភាព​បណ្ដុះ បណ្ដាល​ស្ដីពី Communication Skill (​បំនិន​ខាង​គមនាគមន៍​) ការ​ថ្លែង​ជា​សាធារណៈ និង​ភាសាបរទេស​។

​អំណោយ​របស់​ប្រទេស​ចិន​នេះ គឺជា​សក្ខីភាព​នៃ​ការគាំទ្រ​របស់​មិត្ត​ចិន នៅក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា ជា​ពិសេស​ការអភិវឌ្ឍ​ផ្នែក​ធនធានមនុស្ស និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ការគាំទ្រ​នេះ ចូលរួមចំណែក​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន នៅ​ឆ្នាំ​២០១៨​នេះ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×