Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្តែងៗ​! ព្រលឹង​បងប្រុស​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ប្អូនស្រី រៀបរាប់​ពី​ឃាតករ​ធ្វើ​ទារុណកម្ម​រូបគេ​យ៉ាង​ព្រៃផ្សៃ មុនពេល​បាញ់សម្លាប់ (​វីដេអូ​)

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​គួរ​ឲ្យ​តក់ស្លុត និង​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ ខណៈដែល​ក្មេងស្រី​ជំទង់​ម្នាក់ ត្រូវបាន​ព្រលឹង​បងប្រុស​នាង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​នាង ដោយ​រៀបរាប់​ពី​ឃាតករ​សម្លាប់​គាត់ ។​

​នាង Abigail Magtalas អាយុ ១៦ ឆ្នាំ បានចាប់ផ្តើម​មាន​អា​ការៈចម្លែក​គួរ​ឲ្យ​ខ្លាច កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ រយៈពេល ៣ ខែ បន្ទាប់ពី​បងប្រុស​របស់​នាង​ឈ្មោះ Marvin អាយុ ១៩ ឆ្នាំ ត្រូវបាន​គេ​សម្លាប់​នៅ Nueva Ecija ប្រទេស​ហ្វីលីពីន ។​

​ក្មេងស្រី​នេះ​បាន​អះអាង ព្រលឹង​បងប្រុស​នាង បាន​កំពុង​ប្រើ​ខ្លួនប្រាណ​នាង​ឲ្យ​លាតត្រដាង​អំពី​គាត់​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម អស់​រយៈពេល​ជាច្រើន​ម៉ោង មុនពេល​ត្រូវ​សម្លាប់ ។​

​នាង​និយាយ​ក្នុង​ឃ្លី​ប​ថា​៖ «​ពួកគេ​បានធ្វើ​ទារុណកម្ម​ខ្ញុំ ពួកគេ​បាន​វាយ​ដុំ​ខ្ញុំ និង​បាញ់​ខ្ញុំ ៧ គ្រាប់ ។ ពួកគេ​គឺជា​ក្រុម​ជន​អន្ធពាល ។ ស្តាប់​ខ្ញុំ​ណា ខ្ញុំ​ពិតជា​ត្រូវបាន​គេ​សម្លាប់​» ។​

​យោងតាម​ប៉ូលីស Mavin ស្ថិតនៅ​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​២​នាក់ នៅពេលនោះ​គាត់​ក៏ត្រូវ​បាន​គេ​សម្លាប់ នៅក្នុង​ការប្រតិបត្តិ​កា​រ​ប្រឆាំង​គ្រឿងញៀន ដែលមាន​ផ្ទុះអាវុធ​ដាក់គ្នា​កាលពី​ថ្ងៃទី​១៦ មីនា ។​

​ប៉ុន្តែ នៅក្នុង​វីដេអូ Abigail បាន​អះអាងថា ព្រលឹង​បងប្រុស​នាង​ចូល​សណ្ឋិត ដើម្បី​លាតត្រដាង​ហេតុការណ៍​លម្អិត អំពី​ការស្លាប់​របស់គាត់ ។​

​ក្មេងស្រី​នេះ​អាច​ត្រូវ​បានឃើញ​ស្រែកយំ ដោយ​មិនអាច​គ្រប់គ្រង​បាន ខណៈ​ដេក​នៅលើ​គ្រែ រៀបរាប់​រឿងរ៉ាវ​លម្អិត​ឡើងវិញ​នៃ​ការបាញ់សម្លាប់​គាត់ ។​

​នាង​បាន​រៀបរាប់​អំពី​លក្ខណៈ​ដែល​បងប្រុស​នាង សុំ​អង្វរ​ជន​ចាប់ខ្លួន​គាត់ មេត្តា​ផ្តល់​អាយុជីវិត​ដល់​គាត់​ផង ។​

​នាង​និយាយ​ក្នុង​ឃ្លី​ប​ថា​៖ «​ខ្ញុំ​កំពុង​សុំ​អង្វរ​ពួកគេ​កុំ​សម្លាប់​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​គ្រាន់តែ​ឃុំខ្លួន​ខ្ញុំ​ជំនួស​បាន​ហើយ​» ។​

​នាង​បន្តថា​៖ «​ខ្ញុំ​សុំ​អភ័យទោស ដែល​ខ្ញុំ​មិន​ស្តាប់​អ្នក ។ ខ្ញុំ​គួរតែ​ទៅផ្ទះ​ឆាប់ នៅថ្ងៃនោះ​» ។​

​យោងតាម​វីដេអូ Marvin ត្រូវបាន​ចាប់ជំរិត​នៅ​ពាក់​កណ្តាលយប់​ថ្ងៃទី​១៦ មីនា ដោយ​ប្រុស​ជាច្រើន​នាក់ និង​បាន​នាំយក​ទៅកាន់ Baypass Talavera, Nueva Ecija ប្រទេស​ហ្វីលីពីន ទីកន្លែង​ដែល​គាត់​ត្រូវបានធ្វើ​ទារុណកម្ម ។​

​ពួក​អ្នក​ចាប់ខ្លួន​គាត់ បន្ទាប់មក បាន​បាញ់សម្លាប់​គាត់ បន្ទាប់​ធ្វើ​ទារុណ​រាងកាយ ៤ ម៉ោង និង​យក​សាកសព​របស់គាត់ ទៅ​ផ្លុ​ង​ចោល​នៅក្បែរ​ទីប្រជុំជន​មួយ ៕ ឧ​ត្ត​ម​

spot_img
×