Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ជំរុញ​ឲ្យ​ប្រទេស​តំបន់​អាហ្វ្រិច​ធ្វើឲ្យ​កូរ៉េខាងជើង​ឯកោ

spot_img

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច រិច ធៀ​ល័រសាន់ (Rex Tillerson) កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​ជំរុញ​ឲ្យ​ប្រទេស​នៅ​តំបន់​អា​ហ្រិ្វ​ចទាំង​អស់ ធ្វើ​កិច្ចការ​បន្ថែមទៀត ដើម្បី​ឲ្យ​កូរ៉េ​ខាងជើង​មាន​ភាព​ឯកោ ដោយសារ​តែ​ការអភិវឌ្ឍន៍​នុយក្លេអ៊ែរ​របស់​របប​នេះ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ ដែល​មាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​មកពី​ប្រទេស​តំបន់​អា​ហ្រិ្វ​ច​ចំនួន ៣០ លោក Rex Tillerson បាន​ថ្លែងថា វា​ពិតជា​មាន​ភាព​ចាំបាច់​ណាស់ ដែល​ប្រជាជាតិ​តំបន់​អាហ្វ្រិច​ទាំងអស់​ដាក់ទណ្ឌកម្ម​លើ​លើ​របប​ព្យុងយ៉ាង​។​

​លោក​ថ្លែងថា “​កូរ៉េខាងជើង​តំណាងឲ្យ​ការគំរាមកំហែង​ដល់​ប្រជាជាតិ​ទាំងអស់​។ អ្នក​គ្រប់គ្នា ដែល​តំណាង​ឲ្យ​ប្រទេស​នីមួយៗ​នៅថ្ងៃនេះ ត្រូវ​ចូលរួម​ក្នុង​យុទ្ធនាការ​ដាក់​សម្ពាធ​ដើម្បី​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ឲ្យដឹងថា វិធី​តែ​មួយ​ដែល​ទទួលបាន​សន្តិសុខ និង​ការគោរព​ពិតប្រាកដ​ពី​សហគមន៍​អន្តរជាតិ គឺ​ការបោះបង់​ផ្លូវ​បច្ចុប្បន្ន​ចោល និង​ជ្រើសរ​សើ​យក​ផ្លូវ​សន្ទនា​ពី​អនាគត​”​។​

“​ខ្ញុំ​សូម​ជំរុញ​ឲ្យ​អ្នក​ទាំងអស់​គ្នា ត្រូវ​ចាត់វិធានការ​បន្ថែមទៀត​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដោយ​បន្ថយ​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​របប​ព្យុងយ៉ាង កាត់បន្ថយ​ទំនាក់ទំនង​សេដ្ឋកិច្ច បណ្តេញ​កម្មករ​កូរ៉េខាងជើង​ចេញ និង​កាត់បន្ថយ​វត្តមាន​របស់​កូរ៉េខាងជើង​នៅក្នុង​ប្រទេស​របស់​អ្នក​”​។​

​រដ្ឋមន្ត្រីការបរទេស​ដដែល​ថ្លែង​ទៀតថា “​ប្រជាជាតិ​ទាំងអស់​ត្រូវធ្វើ​កិច្ចការ​ដើម្បី​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ឲ្យបាន​ពេញលេញ និង​កាត់ផ្តាច់​ទំនាក់ទំនង​ជា​មួយ​កូរ៉េ​ខាងជើង​”​។​
​របប​ព្យុងយ៉ាង​មាន​ទំនាក់ទំនង​យោធា និង​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​តំបន់​អាហ្វ្រិច​ជាច្រើន​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ ប្រទេស​សូ​ដង់​បាន​ប្តេជ្ញា​ចិត្ត​កាត់បន្ថយ​រាល់​ទំនាក់ទំនង​ទាំងអស់​ជា​មួយ​កូរ៉េខាងជើង បន្ទាប់ពី​មាន​កិច្ចប្រជុំ​ជាមួយ​នឹង​អនុ​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច John Sullivan៕ សុភ័ក្ត្រ​

spot_img
×