Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លែ​ប៊ឺរ “​ធំៗ​” ទម្ងន់​ជាង​១​គី​ឡូ ទោះបី​តម្លៃ ១​ផ្លែ ១២​ដុល្លារ ក៏​ពិបាក​… រក​ទិញ (​វីដេអូ​)

spot_img

​ពូជ​ផ្លែ​ប៊ឺរ ដែល​មាន​ទំហំ​ធំ​ជាង​ប៊ឺរ​ធម្មតា​ដល់ទៅ​៥​ដង កំពុង​ពេញនិយម​យ៉ាងខ្លាំង​នៅ​អូស្ត្រាលី ទោះបី​វា​មាន​តម្លៃ​ដល់​ទៅ ១២​ដុល្លារ ១​ផ្លែ​ក៏ដោយ ។​

​ពូជ​ប៊ឺរ​ធំ​ចម្លែក​នេះ មានឈ្មោះ​ថា ប៊ឺរ Avozillas ទម្ងន់​ជា​មធ្យម ១,២kg/​ផ្លែ ហើយ​តម្លៃ​ដល់​ទៅ ១២​ដុល្លារ​/​ផ្លែ ។​

1,2kg/​ផ្លែ ហើយ​តម្លៃ​ដល់​ទៅ ១២​ដុល្លារ​/​ផ្លែ ។​

1,2kg ជា​ទម្ងន់​មធ្យម​ប៉ុណ្ណោះ ខណៈពេល​មាន​ផ្លែ​ខ្លះ ១,៨kg .

​វា​ពុំ​មែន​ជា​ការប្រែប្រួល​ហ្សែ​ន​ទេ ។ គឺជា​លទ្ធផល​នៃ​ការ​ក្លូន​ផ្សាំ​ពូជ​ប៊ឺរ ២​ប្រភេទ ។​

Avozillas មាន​ទំហំ​ប៉ុន​ក្បាលមនុស្ស ហើយ​ទម្ងន់​ដល់​ទៅ​… ១,៨kg ។​

​ប្រភពដើម​នៃ​ពូជ​ប៊ឺរ​នេះ​គឺ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​គេ​នាំយក​មក​ដាំ​នៅ​អូស្ត្រាលី ហើយ​រូបភាព​នេះ​ជា​ការប្រមូល​ផល គ្រា​ដំបូង ។​

​បច្ចុប្បន្ន​ប៊ឺរ​អម្បូរ​ថ្មី​នេះ​ទើប​មាន​ដាំ​តែ​នៅ​កសិដ្ឋាន ផ្លែឈើ​ត្រូពិច Grore’s Grown Fruits តែ​១​គត់​នៅ Queeusland អូស្ត្រាលី ។​

​ថ្វី​ត្បិត​ផ្លែ​វា​ធំ តែ​គ្រាប់​របស់​វា​មាន​ទំហំ​ប៉ុន​តែ​គ្រាប់​ប៊ឺរ​ធម្មតា​ប៉ុណ្ណោះ មានន័យ​ថា វា​សម្បូរ​ដោយ សាច់​ប៊ឺរ ស្អិតរ​មួ​ត​… ។​

​ក្រៅ​ពី​ទំហំ​ធំ​ជាង​សាច់ និង​ឱជា​រស គឺ​ដូច​ផ្លែ​ប៊ឺរ​ធម្មតា ម្ចាស់​កសិដ្ឋាន​ប្រាប់ថា គាត់​ដាំ​វា ៤​ឆ្នាំ​ហើយ ហើយ​ទើប​ប្រមូល​ផល​ដំបូង​យកទៅលក់ ។​

​គាត់​លក់​អស់​ក្រោយ​ប្រមូល​ផល ២​ថ្ងៃ​ប៉ុណ្ណោះ ។​

​ផ្លែ​ប៊ឺរ Avozillas មាន​ម្ចាស់​កម្មសិទ្ធិបញ្ញា បើ​ចង់​ដាំ​ហើយ​នាំ​ចេញ​លក់​គឺ​តម្រូវ​ទិញ​អាជ្ញាប័ណ្ណ ។​

​លី​សា

spot_img
×