Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលោភ សម្លាប់​ក្មេងស្រី​ជាង ៤០​នាក់ នៅ​មជ្ឈមណ្ឌល​គាំពារ​ក្មេងស្រី កំពុង​អង្រួន​ប្រទេស​ឥណ្ឌា​

spot_img

​ប៉ូលិស​ឥណ្ឌា​កំពុងដំណើរការ ជីក​កកាយ​ដីធ្លី​នៅក្រោម​មជ្ឈមណ្ឌល​គាំពារ​ក្មេងស្រី បន្ទាប់​ពី​មាន​ការចោទប្រកាន់​ថា ៖ ក្មេងស្រី​ជាង ៤០​នាក់ បាន​រង​ការរំលោភ ហើយ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​នៅទីនេះ ។​

បាតុកម្ម​ប្រឆាំង​ការចាប់រំលោភ​នៅ​ឥណ្ឌា ។​

​ជាក់ស្តែង​ប៉ូលិស​បាន​ដំណើរការ​ជីក​កកាយ​ដីធ្លី នៅ​មជ្ឈមណ្ឌល​គាំពារ​ក្មេងស្រី នា​ទីក្រុង Muzaffarpur រដ្ឋ Bihar កាលពី​ថ្ងៃ​ទី ២៣ ខែកក្កដា តាម​បទបញ្ជា​របស់​តុលាការ​ដើម្បី​ថត​ជា​ភស្តុតាង​បញ្ជាក់ បន្ទាប់​ពី​ក្មេងស្រី​ម្នាក់​បាន​និយាយថា នាង​បាន​ឃើញ​បុគ្គលិក​ម្នាក់​នៅ​មជ្ឈមណ្ឌល​នេះ​បាន​វាយ​មនុស្ស​ម្នាក់​រហូតដល់​ស្លាប់ ។​

​អគ្គ​អធិការ​ប៉ូលិស Sumil Kumar ពោលថា ៖ “​យើងខ្ញុំ​កំពុង​ត្រួតពិនិត្យ​រកស​សាកសព​” ។​

​រឿងអាស្រូវ​នេះ បាន​ត្រូវ​គាស់កកាយ​ចេញ​នៅ​ខែ​ឧសភា កន្លងមក បន្ទាប់​ពី​វិទ្យាស្ថាន​សង្គម​មួយ​មាន​ស្នាក់ការ​នៅ Mumbai បាន​ប្រកាស​ជា​សាធារណៈ​នូវ​របាយការណ៍​លំអិត​ពី​ការរំលោភបំពាន និង​ជិះជាន់​នៅ​មជ្ឈមណ្ឌល​ខាងលើនេះ ។​

​របាយការណ៍​អម​ដោយ​សម្តី​សាក្សី​ឲ្យដឹងថា ក្មេងៗ​នៅ​ទីនោះ​បាន​រង​ទទួល​នូវ​ការ​វាយ​ធ្វើបាប ហើយ​យ៉ាង​តិច​មាន​ក្មេង ២៩​នាក់ ក្នុង​វ័យ​ពី ៧​ឆ្នាំ​-១៧​ឆ្នាំ បាន​រង​ការរំលោភ ខណៈពេល​ក្មេងៗ​ដទៃទៀត កំពុង​រង់ចាំ​របាយការណ៍​ត្រួតពិនិត្យ​រួច​បញ្ជូន​មក ។​

​ក្មេង​ស្រី​មួយ​ចំនួន​បាន​និយាយថា ពួកគេ​ត្រូវ​បង្ខំ​ឲ្យ​ដេក​ស្រាត​ជាមួយ​មេដឹកនាំ​មជ្ឈមណ្ឌល ហើយ​រង​ការរំលោភ​ច្រើន​ខែ​មក​ហើយ ។​

​មាន​មនុស្ស ១០​នាក់ ដែល​ធ្វើការ​នៅ​ទីនោះ និង​មន្ត្រី​ដទៃទៀត ដែល​ទាក់ទិន​ដល់​ទង្វើ​ស្មោកគ្រោក​ខាងលើ ត្រូវបាន​ចាប់ខ្លួន ។​

​រឿង​នេះ​បាន​នឹង​កំពុង​បន្ទុះ​ភ្លើង​កំហឹង​របស់​មហា​ជន​នៅ​ប្រទេស​មួយ ដែល​ការរំលោភ ហើយ​សម្លាប់​កើតមាន​… ពុំ​ស្វាង​សោះ ៕ ចន្ទ្រា​

spot_img
×