Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​គ្រាប់បែក Sex” អង់គ្លេស​បន្ត​ដោះ​សម្លៀក​បំពាក់​លើ​វាល​ខ្សាច់ ទោះបី​ប្រឈម​ហានិភ័យ​ត្រូវ​… ចាប់ខ្លួន​!

spot_img

​មុន​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ធ្លាប់​ត្រូវ​ប៉ូលិស​មូលដ្ឋាន និង​ពិន័យ​ប្រាក់ ព្រោះតែ​ស្រា​តន​នក​គោក ឬ​មាន​ទង្វើ Sex នៅ​ទី​សាធារណៈ ។​

​អ្នក​បង្ហាញ​ម៉ូត Katie Price និង “​ប្រុស​ស្នេហ៍​” អាយុ​តិចជាង​១១​ឆ្នាំ Kris Boyson កំពុង​សម្រាកលំហែ​រ​រយៈពេល​វែង​នៅ​ឆ្នេរសមុទ្រ Koh Samui ប្រទេស​ថៃ ។​

​ថ្វី​ត្បិត​តែ​ដឹង​ថា ពួក Paparazzi ត្រៀម​តែ​លួច​ប្រមាញ់​តែ​រូប​ក៏​នាង “​មិន​ខ្វល់​” ហើយ​ថែមទាំង​សារភាពថា នាង​តែង​រក​កន្លែង​ដើម្បី​បង្អួតរាង “​ស្អាត​បំផុត​” ទុក​ឲ្យគេ​… ប្រម៉ា​ញ់​ម៉ា​ស្រឡាញ់​! ។​

​ក្រោយ​ពី​ផ្ទុះ​រឿង​បែកធ្លាយ​ចេញ​រូបភាព​អាក្រាត​ល្វែងលើ​ច្រើន​សន្លឹក កាលពី​លើក​មុន លើក​នេះ​នាង​កាន់តែ​ផ្គើន​គឺ​… ព្រលែង​ទាំងស្រុង​តែម្តង ។​

​នាង​ចេតនា​បណ្តែត​ប្រាណ​ទាំង​គ្មាន “​ពាក់អាវ​” ឲ្យឃើញ​ដើមទ្រូង​ដែ​ល​ឆ្លងកាត់​ការវះកាត់​… ៧​លើក របស់​ស្ត្រី​ជា​មាតា​របស់​ក្មេង ៥​នាក់ ។​

Katie តែ​ឆ្លៀតពេល “​ជ្រុះ​សម្លៀកបំពាក់​” រៀង​រាល់​មានឱកាស ដោយ​ពុំ​អើពើ​នឹង​បំរាម ហាម​ស្រាត​លើ​ឆ្នេរសមុទ្រ ប្រទេស​ថៃ ។ មុន​នោះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន បាន​រង​ការផាកពិន័យ ឬ​ឃុំខ្លួន ព្រោះ​បំពាន​ច្បាប់ ។​

Katie ចូលចិត្ត​ដើរ​ចុះ​ដើរ​ឡើង ខណៈពេល​មិត្ត​ប្រុស​របស់​នាង ដែល​ជា​គ្រូបង្វឹក​កាយសម្ព័ន្ធ Kris Boyson អាយុ ២៩​ឆ្នាំ ហាក់​ពុំ​សប្បាយចិត្ត ៕ ​លី​សា

spot_img
×