Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រពន្ធ​ជិះឡាន​ដេញ​បុក​ប្តី​យ៉ាង​សាហាវ ព្រោះ​ចោទថា​មាន​ស្រី​ស្នេហ៍​លួចលាក់ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​សាហាវ​មួយ គ្រា​ដែល​បុរស​វ័យ​ពាក់កណ្តាល​អាយុ​ម្នាក់ ត្រូវ​រថយន្ត​១​គ្រឿង បើកបុក​ពី​ខាងក្រោយ នៅ​ផ្លូវ​នៃ​ផ្សារ Sukhonthasawat ក្នុង​ទីក្រុង​បាងកក ។​

​វីដេអូឃ្លីប​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​កំពុង​ដើរ​នៅលើ​ដងផ្លូវ និង​ភ្លាមៗ​នោះ គាត់​ក៏ត្រូវ​បាន​រថយន្ត​តូច​១​គ្រឿង បុក​ពី​ខាងក្រោយ​ឡើង​ប៉ើង​តែម្តង ។ ស្ត្រី​នៅក្នុង​រថយន្ត​នោះ ត្រូវបាន​លឺ​និយាយថា «ជា​ប្តី​របស់ខ្ញុំ ហើយ​គាត់​កំពុងមាន​ស្រី​ស្នេហ៍​លួចលាក់» ។​

​អ្នក​ផុស​ឈ្មោះ Thawatchai Chanaphon និយាយថា គាត់​មានការ​ព្រួយបារម្ភ​ចំពោះ​បុរស​នោះ ដែល​បាន​ដេក​ដួល​ទៅនឹង​ដី និង​ក៏​ចង់​ជួយ​គាត់​ផងដែរ ។​

Daily News បាន​រាយការណ៍​ថា រឿងរ៉ាវ​នេះ​នឹងត្រូវ​បានសម្រេច​ចិត្ត​ដោយ​តុលាការ ដោយ​ផ្អែកទៅលើ​របួស​របស់គាត់ ៕ រតនៈ​

spot_img
×