Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​អាថ៌កំបាំង​បង្ហាញ​វត្តមាន​នៅ​អាមេរិក​

spot_img

យន្តហោះ​១​គ្រឿង​ដែល​ពុំ​មាន​នរណា​សម្គាល់​អត្ត​សញ្ញាណ​បាន​ត្រូវ​គេ​ឃើញ​ហោះ​ឆ្វែល​ឆ្វា​ត់ លើ​លំហ​អាកាស Oregon អាមេរិក ជាហេតុ​នាំ​ឲ្យ​បណ្តា​បុគ្គលិក​ត្រួតពិនិត្យ​ចរាចរ​ដែនអាកាស​ស្លន់ស្លោរ ហើយ​បង្ខំ​ឲ្យ​យន្តហោះ​ទ័ពអាកាស​អាមេរិក ត្រូវ​ទាន់​យន្តហោះ​ប្រយុទ្ធ F-15 តាមរ​កដាន​របស់​វា​។ ប៉ុន្តែ​អាកាស​ក្រោយ​ការ​សំឡឹង​ឃើញ​តែ​១​សន្ទុះ យន្តហោះ​នេះ បាន​ទៅ​ណា​បាត់ទៅហើយ​។​

​ហេតុការណ៍​នេះ​កើតឡើង កណ្តាល​ពេល​ថ្ងៃ​តែ​ម្តង​នៅ​ថ្ងៃ​ទី ២៥/១០​។ តាម Spunik អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ (FAA) អាមេរិក និង​គណៈ​បញ្ជាការ​អវកាស​អាមេរិក​ខាងជើង (NORAD) ដ៏​ដូចជា​សាក្សី​ជាច្រើន បាន​បញ្ជាក់​ពី​វត្តមាន​នៃ​យន្តហោះ​អាថ៌កំបាំង​នេះ​។

​យន្តហោះ “​ខ្មោច​”​នេះ ពុំ​មាន​ប្រព័ន្ធ​ទទួល និង​បញ្ចេញ​សញ្ញា ហើយក៏​ពុំ​មាន​វិទ្យុទាក់ទង​ទេ​។ ជាមួយ​សភាព “​សាមញ្ញ​” បែបនេះ​យន្តហោះ​របស់​ទ័ពអាកាស​អាមេរិក​ប្រាកដជា​លំបាក​ក្នុង​ការតាមរក “​ដាន​” និង​ទិស​របស់​វា​។ ពាក្យ​ច​ចាម​អារាម​ជាច្រើន​បាន​ផ្ទុះ​ព្រមៗ​គ្នា​ជុំវិញ​គោលដៅ​នៃ​យន្តហោះ​ខ្មោច​នេះ​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Reddit ម្នាក់ ដែល​ប្រាប់​ថា​ខ្លួន​ជា​អ្នកបើកបរ​យន្តហោះ ហើយ​បាន​មើល​ឃើញ​យន្តហោះ​អាថ៌កំបាំង​នេះ​ឲ្យដឹងថា ៖ យន្តហោះ​នេះ​អាច​ជា​របស់​ពួក​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាណាដា​។ ប៉ុន្តែ​បើ​ដូច្នេះ​មែន​នោះ​អ្នកបើកបរ​វា​ត្រូវ​ពូកែ​អស្ចារ្យ និង​មាន​ភ័ព្វសំណាង​ណាស់​ទើប​អាច​គេចផុត​ពី​ការ​ប្រដេញ​តាម​របស់​យន្តហោះ​ប្រយុទ្ធ​អាមេរិក​៕ សូ​យ​ន​

 

spot_img
×