Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវ​ក្រោះ​ហោះហើរ​ដូច Iron Man មាន​តម្លៃ​ជិត​… កន្លះ​លានដុល្លារ​! (​វីដេអូ​)

spot_img

​អាវ​ក្រោះ​ដែល​អ្នក​ពាក់​វា រួច​អាច​ហោះហើរ​បាន Iron Man បាន​ផលិត និង​ត្រៀម​ដាក់​លក់​ហើយ​!​។ វា​មាន​តម្លៃ 340.000 ផោន​អង់គ្លេស (​ប្រមាណ ៤០០.០០០​ដុល្លារ​) ។​

​វា​ត្រូវ​បាន​តម្លើង​ដោយ​គ្រឿងយន្ត​ប្រតិកម្ម “​តូច​” ៥ ភ្ជាប់​នៅ​ដៃ និង​ខ្នង​របស់ “​អ្នក​ហោះ​” ហើយ​មាន​ភ្ជាប់​ជាមួយ​បរិក្ខារ​អេឡិចត្រូនិច​ថែមទៀត ។ “​សម្លៀក​បំពាក់​” នេះ មានឈ្មោះ​ថា Gravity Industries ។​

​អាវ​ក្រោះ​ពេល​ធ្វើ​ចលនា​នៅ​ពុំ​មាន​ស្មុគស្មាញ​អ្វី​ឡើយ ។​

​អាវ​ក្រោះ​នេះ​អាច​ប្រើ​ឥន្ធនៈ​របស់​ម៉ាស៊ីន​ប្រតិកម្ម​របស់​យន្តហោះ ឬ​ប្រេង​ម៉ា​ហ្ស៊ូ​ត ហើយ​វា​មាន​ល្បឿន​ហោះហើរ​បាន​ប្រហែល ៥១km/h និង​អាច​ឡើង​ដល់​រយៈកម្ពស់ 3.658 ម៉ែត្រ ។ ប៉ុន្តែ​ពេល​សាកល្បង​ម្ចាស់​ផលិតផល Richard Browming ហោះហើរ​ជា​និមិត្តរូប​ក្នុង​កម្ពស់​ពី​ដី ៩ ម៉ែត្រ​ប៉ុណ្ណោះ ។​

​បញ្ហា​ចោទ​ពេលនេះ​គឺ​ពេលវេលា ដែល​ហោះហើរ​បាន ព្រោះ​ពុំ​អាច​នាំ​យក​របស់​ធ្ងន់ៗ​ទេ ក្នុងពេលដែល​គ្រឿងយន្ត​របស់​វា​ស៊ី​ប្រេង​ខ្លាំងណាស់ ជាហេតុ​បច្ចុប្បន្ន​វា​អាច​ចលនា​បាន​តែ ៩​នាទី​ប៉ុណ្ណោះ ។​

Richard Browning ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ថា ៖ “​ខោអាវ​នេះ ១​កំប្លេរ​ស៊ី​ប្រេងម៉ាហ្ស៊ូត ប្រហែល​៤​លីត្រ​ក្នុង​១​នាទី ខណៈពេល​ដែល​បញ្ហា​ផ្នែក​ក្នុង​ប្លង់​ផលិត​ពុំ​អនុញ្ញាត​ឲ្យ​វា “​ច្រ​ង៉េង​ច្រ​ង៉ាង​” បានទេ ។​

​ឥឡូវ​ដល់ពេល​ដែល​ខ្ញុំ​ត្រូវ​គិតគូរ​ពី​ការ​ទំនើបកម្ម​វាឲ្យ​ធំ​បន្តិច​ដើម្បី​ចលនា​បាន ៩​នាទី ។ ខោអាវ​នេះ ជា​តុល្យភាព​លំនឹង​១ ដ៏​សុ​ក្រិត ទើប​អ្នក​ឃើញ​ខ្ញុំ ចលនា​បាន​យ៉ាង​ទន់ភ្លន់​បែបនេះ ៕ ចន្ទ្រា​

spot_img
×