Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង តែ​អ្នក​ក៏​គួរតែ​ប្រយ័ត្នប្រយែង​ពេល​ធ្វើការ​ដើម្បី​បញ្ចៀស​កំហុសឆ្គង ។ លុយកាក់ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​បំផុត មាន​ឱកាស​បាន​លាភ ហើយ​ការវិនិយោគ​តូច​ទទួលៗ​ប្រាក់ចំណេញ​ធំ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ថ្ងៃ​នេះ​គួរ​សម្របសម្រួល​ជាមួយ​អ្នក​រួម​ការងារ កុំ​មាន​ចិត្ត​រឹងទទឹង ប្រឆាំង​គ្នា ។ លុយកាក់ មិនល្អ ចំណូល​ថមថយ​, គួរ​កាត់បន្ថយ​តម្រូវការ​ទិញ​របស់ ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូស្នេហ៍ ។​

​ឆ្នាំ​ខាល ៖ ការងារ ល្អ​ណាស់ ត្រូវបាន​ថ្នាក់លើ​សរសើរ ពេញចិត្ត ។ លុយកាក់ ថ្ងៃនេះ​មាន​ឱកាស​កើន​ថែម​ចំណូល តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​លប​ឈ្នានីស ។ មនោសញ្ចេតនា គួរលៃ​ពេល​ឲ្យបាន​ច្រើន​ជាង​មុន សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ថោះ ៖ ការងារ អំណោយផល​ល្អ ទោះ​ធ្វើ​អ្វី​ក៏​សម្រេច​បាន​ដូច​ប្រាថ្នា ។ លុយកាក់ ដោយ​គ្រាន់តែ​ប្រឹងប្រែង​ថែម​បន្តិច នោះ​ឱកាសល្អៗ​នឹង​មកដល់ ។ មនោសញ្ចេតនា ល្អប្រសើរ សប្បាយរីករាយ ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវចិត្ត មិនល្អ​ឥទ្ធិពល​ដល់​ការងារ លុយកាក់​ថ្ងៃនេះ ត្រូវ​ចំណាយ​ប្រាក់​ច្រើន ប្រយ័ត្ន​ចាញ់បោក​គេ ។ មនោសញ្ចេតនា មិន​ត្រូវ​យក​រឿង​មិន​សប្បាយចិត្ត​ពី​ក្រៅ​ធ្វើឲ្យប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ កើត​មាន​កំហុស​ក្នុង​ការងារ ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ស្តាប់​ព័ត៌មាន​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ដើម្បី​បញ្ចៀស​ត្រូវ​បោកប្រាស់ ។ មនោសញ្ចេតនា គួរ​គោរព​សេរីភាព​ឯកជន​របស់​មនុស្ស​ម្នាក់ៗ​។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​សកម្ម​ប្រឹងប្រែង​ជាង​មុន ទើប​អាច​សម្រេច​ដល់​គោលដៅ​ដែល​ប៉ង​ទុក ។ លុយកាក់ ចំណាយ​ប្រាក់​ច្រើន​សម្រាប់​ការប្រាស្រ័យ​ទាក់ទង ។ មនោសញ្ចេតនា ល្អប្រសើរ គួរ​រក្សា​ភាពស្មោះត្រង់​ចំពោះ​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ រីកចម្រើន រាល់​ឧបសគ្គ ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​រឿង​ខ្ចីបុល​ប្រាក់កាស ។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​វក ៖ កា​ងារ គ្រប់យ៉ាង​ប្រែប្រួល​មិន​តាម​គម្រោង ។ លុយកាក់ គួរ​មាន​របៀប​គ្រប់គ្រង​លុយកាក់​ឲ្យ​សមស្រប ។ មនោសញ្ចេតនា​ងាយ​កើត​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ មាន​អារម្មណ៍​ទាល់ច្រក​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា គួរ​រក​ពេល​កម្តៅ​ស្នេហា​ឡើងវិញ ។​

​ឆ្នាំចរ ៖ ការងារ ធ្លាក់ចុះ​គួរ​ពង្រឹងស្មារតី​ទប់ទល់​នឹង​ហេតុការណ៍​អាក្រក់ ក្នុង​ការងារ ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ច្រណែន ស្អប់​នឹង​ការ​មាន​របស់​អ្នក ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​កុរ ៖ ការងារ រលូន​ល្អ រាល់​ការលំបាក​ឧបសគ្គ​ពីមុនៗ សុទ្ធ​តែ​អាច​ដោះស្រាយ​បាន​ក្នុងថ្ងៃនេះ ។ លុយកាក់ ធូរធារ ប្រាក់​ហូរ​ចូល​ដូច​ទឹក ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​អ្នក​ពេញចិត្ត ៕

spot_img
×