Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​៖​បណ្ដា​ដៃគូ​សុទ្ធសឹង​កំពុង​មក​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចរចា​

spot_img

​នៅ​ថ្ងៃទី​២៤ ខែកក្កដា ប្រធានាធិបតី​អាមេរិក​Donald Trump បាន​ថ្លែង​ការពារ​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​របស់​សេត​វិមាន​និង​អះអាង​ពី​ការបង្កើន​ប្រភេទ​ពន្ធ​លើ​ទំនិញ​នាំចូល​និង​បង្ខំ​ឱ្យ​ប្រទេស​ដទៃ​អង្គុយ​ចរចា​ជាមួយ​ក្រុង​Washington​។​

ប្រធានាធិបតី​អាមេរិក Donald Trump

​លោក​Trump បានធ្វើការ​ចែករំលែក​លើ​Twitter មុន​ពេលដែល​ប្រធាន​គណៈកម្មការ​ធិ​ការ​ទ្វីបអឺរ៉ុប​Jean-Claude Juncker ទៅកាន់​អាមេរិក ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​ទ្វេភាគី​ថា​៖ ការប្រើប្រាស់​បណ្ដា​ប្រភេទ​ពន្ធ​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​បង្ក​សម្ពាធ​បង្ខំ​ឱ្យដៃ​គូ​ពាណិជ្ជកម្ម​ត្រូវតែ​«​ធ្វើ​ពាណិជ្ជកម្ម​ស្មើភាព​ជាមួយ​អាមេរិក​»​។​នៅក្នុង​សំណេរ​មួយទៀត លោក​Trump​អះអាងថា បណ្ដា​ប្រទេស​ទាំងអស់​ដែល​រកស៊ី​មិន​ស្មើភាព​ជាមួយ​អាមេរិក​កន្លងមក​សុទ្ធសឹង​កំពុងធ្វើដំណើរ​មក​ក្រុង​Washington ដើម្បី​ចរចា​។​

​តាម​គម្រោង​នៅ​ថ្ងៃទី​២៥​ខែកក្កដា​នេះ ប្រធាន EC នឹង​ជួប​ប្រ​ធនា​ធិបតី​Trump នៅ​Washington ក្នុង​កិច្ចប្រឹងប្រែង​សំដៅ​បញ្ចុះបញ្ចូល​អាមេរិក​ឱ្យ​ផ្អាក​បណ្ដា​វិធានការ​វាយ​ពន្ធ​លើ​ការ​នាំចូល​រថយន្ដ​ពី​ទ្វីបអឺរ៉ុប ហើយ​នេះ​គឺជា​សកម្មភាព​មួយ​អាច​បង្កឡើង​នូវ​ភាព​រញ្ជួយ​សេដ្ឋកិច្ចពិភពលោក ព្រមទាំង​អាច​រង​ទទួល​នូវ​ការ​«​វាយបក​»​យ៉ាងខ្លាំង​ក្លា​ពី​ទ្វីបអឺរ៉ុប​។​

​មុន​នោះ​អាមេរិក​បានសម្រេច​យក​ពន្ធ​ថ្មី​លើ​ដែកថែប​និង​ផលិតផល​នាំចូល​ពី​អឺរ៉ុប ហើយ​ទ្វីបអឺរ៉ុប​ក៏បាន​វាយបក​ត្រឡប់​វិញ ដោយ​ការដំឡើង​ពន្ធ​នាំចូល​លោហធាតុ​ពី​អាមេរិក​៕

​សូយន

spot_img
×